វាចាអូនឳសែនពិរោះនៅក្នុងសោតា របស់បងតែម្នាក់។ បងមានអារម្មណ៏ រំភើបរីករាយឥតឧបមាពេលដឹងថា ស្រស់ជីវ៉ាអូននឹកបង ​ ស្រលាញ់បង។ BLOG ស្នេហ៏នេះវានឹងពាំនាំនូវ សំដីរបស់បងជូនទៅអូន ក្នុងរយៈពេលវេលាយប់នេះ។ អូនសំលាញ់មាសបង ​អូនគឺជាដួងជីវិតរបស់ បង​គ្មាននរណាម្នាក់មកបំបែក យើងបានទេ កាលណាយើងទាំង ពីរស្រលាញ់ គ្នាអស់ពីដួងចិត្ត។ឳទេព្វ អប្សររបស់បងអើយ ​ ប្រសិនបើអូនបាន អានបានលឺនូវ សទ្ទស័ព្ទរបស់បង​តើអូនគិតយ៉ាងណា?​ ស្នេហាបងចំពោះអូនមានជម្រៅ ជ្រៅជាងមហាសមុទ្រ សាគរទាំងអស់ នៅក្នុងលោកនេះ ​ ហើយមិន មានភ្នំណា ខ្ពស់ជាងស្នេហារបស់ យើងបានទេ។ បងបានប្រគល់ដួងចិត្ត ទាំងអស់ជូនទៅអូន ហើយគឺដោយសត្យចិត្ត ​ គ្រប់ដង្ហើមចេញចូល ​គ្រប់ជំហានទៅ មករបស់បង​ គ្រប់វិនាទីនៃទិវា រាត្រីបងនឹក មមៃទៅដល់អូនជានិច្ច។ រូបអូនស្ថិត ជាប់នៅក្នុងសតិអារម្មណ៏ ក្នុងបេះដូង ​ ក្នុងសុបិន្តបងគ្រប់ពេលទាំងអស់។ អូននេះហើយគឺជា រស្មីនៃពន្លឺបំភ្លឺស្នេហា យើង​បើគ្មានអូនទេជីវិត បងនឹងសូន្យសង្ខារ​ បើគ្មានជីវ៉ាមកបំភ្លឺ​គឺវា ងងឹតសូន្យឈឹងប្រៀបដូចផែនពសុធា គ្មានពន្លឺនៃចន្រ្ទសូរិយា។ដោយ ​ ម៉េងឡុង មុនីរ៉េត
បុរសចង់បាននារីដែលងាយនិងស្រស់ស្អាតមកធ្វើជាសង្សារ តែបុរសចង់បាននារីដែលពិបាកនិងល្អមកធ្វើជាប្រពន្ធ។តើវាជាការពិតសំរាប់មនុស្សទាំងអស់ទេ?

កញ្ញា​សុន ស្រី​ពេជ្រ ច្រៀងលើវេទិកាប្រគំតន្ត្រី

ថ្ងៃ សុក្រ ទី ១៨ ខែ មិនា ឆ្នាំ ២០១១

​​កញ្ញា​សុន ស្រី​ពេជ្រ ច្រៀងលើវេទិកាប្រគំតន្ត្រី ​​កញ្ញា​សុន ស្រី​ពេជ្រ ច្រៀងលើវេទិកាប្រគំតន្ត្រី

រាជធានីភ្នំពេញ ៖ រយៈ​ពេល​៣​​ឆ្នាំ​ចុង​ក្រោយ​​នេះ​ប្រិយ​មិត្ត​​ទស្ស​និក​ជន​​ពិត​ជា​បាន​ឃើញ ​និង​បាន​ស្តាប់​បទ​ចម្រៀង​​មួយ​ចំនួន​ដែល​ក្រសួង​ទេស​ចរណ៍​ផលិត​​ ហើយ​​បាន​ចាក់​ផ្សាយ​​​តាម​កញ្ចក់​ទូរទស្សន៍​នានា បំពេរ​អារម្មណ៍​​ប្រិយ​មិត្ត​ឱ្យ​លន្លង់​​លន្លោច​នោះ គឺ​បទ «ទេស​ចរណ៍​ជីវៈ​ចម្រុះ» ​និង​បទ «ទេស​ចរណ៍​ដើម្បី​អ្នក អ្នក​ដើម្បី​ទេស​ចរណ៍» និង​បទ​មួយ​ចំនួន​ទៀត​​ដែល​​​បក​ស្រាយ​​ដោយ​កញ្ញា សុន ស្រី​ពេជ្រ ។

ប្រិយ​មិត្ត​​ពិត​ជា​បាន​ស្គាល់​​កញ្ញា​សុន ស្រី​ពេជ្រ ​យ៉ាង​ច្បាស់​នៅ​​ក្នុង​​​កម្ម​វិធី​​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​តាម​ ស្ថានីយ​ទូរទស្សន៍​ ជា​ពិសេស​​​នោះ​តាម​រយៈ​បទ​ចម្រៀង​​​របស់​ក្រសួង​ទេស​ចរណ៍​​តែ​ម្តង ។ កញ្ញា​​ សុន ស្រី​ពេជ្រ ​​ឆ្នាំ​នេះ​​​មាន​អាយុ​២៦​ឆ្នាំ​ហើយ ត្រូវ​ជា​កូន​លោក​តា​ម៉ារី សុន​ ហៅ​សង់​ ស៊ីស ។ នាង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​​អស់​រយៈ​​ពេល​១០​ឆ្នាំ​​មក​ ហើយ គឺ​ចាប់​ផ្តើម​​ឡើង​កាល​ពី​ឆ្នាំ​២០០០ ​ដែល​ពេល​នោះ​នាង​គ្រាន់​តែ​ច្រៀង​នៅ​ក្នុង​ពិធី​មង្គល​ការ​ ឬ​ពិធី​ជប់​លៀង​​ផ្សេងៗ​​នៅ​តាម​​បណ្តា​ខេត្ត​ ក្រុង​នានា​ដែល​គេ​ជួល​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​ពី​នាង​​ច្រៀង​បទ​ចម្រៀង​​ឱ្យ​​ក្រសួង​ទេស​ចរណ៍​​ ​ចាក់​ផ្សាយ​តាម​កញ្ចក់​​ទូរទស្សន៍​នានា​កាល​ពី​អំឡុង​ឆ្នាំ​២០០៨-២០០៩ ​មក​ ក៏​មាន​ការ​ចាប់​អារម្មណ៍​​​និង​គាំទ្រ​ពី​សំណាក់​ប្រិយ​​មិត្ត​​​ជាច្រើន​​ ​​ ធ្វើ​ឱ្យ​​រូប​នាង​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​រហូត​មក ។

ក្រោយ​ពី​​ទទួល​បាន​ការ​គាំទ្រ​​​​នូវ​ទឹក​ដម​សំនៀង​ របស់​នាង​ពី​សំណាក់​​ប្រិយ​មិត្ត​ ធ្វើ​ឱ្យ​​កញ្ញា សុន ស្រីពេជ្រ​​​ មាន​​ការ​ងារ​ច្រើន​​ស្ទើរ​រក​ពេល​សម្រាក​គ្មាន ក្នុង​នោះ​មាន​ការ​ងារ​​​សម្តែង​​ថត​កាយ​វិការ​ខារ៉ា​អូខេ និង​ច្រៀង​ថត​​សំឡេង​​ចូល​ស៊ី​ឌី​ឱ្យ​ផលិត​កម្ម​រស្មី​​ហង្ស​មាស​​​ជា​ដើម ហើយ​​ពេល​នេះ​​នាង​កំពុង​​ត្រៀម​​ចេញ​វ៉ុល​ថ្មី​សម្រាប់​​ចូល​រួម​អប​អរ​សាទ ​រ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណី​​​ជាតិ​ខ្មែរ​ខាង​មុខ​​នេះ ។ ​ភាព​មមា​ញឹក​​ក្នុង​អាជីព​បាន​ធ្វើ​ឱ្យ​នាង​ភ្លេច​គិត​ពី​រឿង​ស្នេហា​​ ទោះ​បី​ជា​ពេល​នេះ​នាង​មាន​​អាយុ​កាន់​តែ​ច្រើ​ន​ហើយ​​ក្តី ។ ​ទាក់​ទិន​​នឹង​រឿង​ស្នេហា​នាង​បាន​និយាយ​ថា ទុក​ឱ្យ​ព្រហ្ម​​លិខិត​ជា​អ្នក​សម្រេច​​ទៅ​ចុះ ។

ជាចុង​ក្រោយ​កញ្ញា​សុន ស្រី​ពេជ្រ ​បាន​ឱ្យ​ដឹង​ថា ឪពុក​របស់​នាង​លោក​តា​ម៉ារី សុន ​ហៅ​សង់​ស៊ីស ដែល​បាន​ចូល​មន្ទីរ​​ពេទ្យ​កាល់​ម៉ែត​​​ធ្វើ​ការ​វះ​កាត់​ពោះ​វៀន​ដុះ​ខ្នែង ​កាល​ពី​ថ្ងៃ​ទី​១០ មីនា កន្លង​​ទៅ​នោះ​ ពេល​នេះ​បាន​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​ត្រឡប់​មក​​ផ្ទះវិញ​​ហើយ​ ក៏​ប៉ុន្តែ​មុខ​របួស​​​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ​​ទេ៕

Read more...

តារាហូលីវូដ សាន់ដ្រា ប៊ូឡុក ​បរិច្ចាគ​ប្រាក់​​១លានដុល្លារ​​ដល់ជប៉ុន

ថ្ងៃ សុក្រ ទី ១៨ ខែ មិនា ឆ្នាំ ២០១១

នាង​សាន់​ដ្រា ប៊ូឡុក


នាង​សាន់​ដ្រា ប៊ូឡុក

នាង​សាន់​ដ្រា ប៊ូឡុក ជា​តារាភាពយន្ត​​ហូលី​វូដ​ល្បីឈ្មោះ​​​បាន​បរិច្ចាគ​​ប្រាក់​ផ្ទាល់ខ្លួន​​ របស់​នាង​​ចំនួន​​១លានដុល្លារ​​​អាមេរិកដល់​កាកបាទ​ក្រហម​​អាមេរិក ដើម្បីយក​ទៅជួយ​ដល់​កិច្ច​​​ខិតខំ​ប្រឹង​ប្រែង​​​ជួយសង្គ្រោះ​​​ ជនរងគ្រោះដោយ​​​សារ​ការ​​​រញ្ជួយដី​​​នៅប្រទេស​ជប៉ុន ។ ​នេះបើ​តាម​​​​ការ​​ឱ្យ​​ដឹង​​ដោយ​កាក​បាទក្រហម​​​អាមេរិក ​កាលពី​ថ្ងៃ​ទី​​១៧ មីនា ​​កន្លងមក ។​ នាង​សាន់ដ្រា ​ប៊ូឡុក ​ជា​តារា​​សម្តែង​​ដែល​បរិច្ចាគ​​ប្រាក់​​​ផ្ទាល់ខ្លួនច្រើនបំផុត ​សម្រាប់​​ប្រទេស​​ជប៉ុន​​ចាប់តាំង​ពី​ប្រទេស​ជប៉ុន​​រង​គ្រោះ​​​ដោយសារ​ ការរញ្ជួយដី​​ដ៏ខ្លាំង​កម្រិត​​​៩​រីស្ទ័រ កាល​ពី​​ថ្ងៃទី​​១១ មីនា​ កន្លងមក ។​

តាមប្រភពព័ត៌មាន​​ថា តារា​​ភាពយន្ត​​បរទេស​ល្បីៗ​​ជា​ច្រើននាក់​​បាន​ប្រើប្រាស់​​គេហទំព័រ Twitter ដើម្បី​​ទទូចដ​ល់​​​អ្នកគាំទ្រ​​​ពួក​​គេ​​ឱ្យ​គាំទ្រ​​​កាកបាទក្រហម​​​ដោយ​ ​​ការបរិច្ចាគ​​ប្រាក់​​ផ្ទាល់ខ្លួន​​តាមការ​​ដែលអាច​ធ្វើ​ទៅបាន ។​
នាង​ សាន់ដ្រា​​​ ប៊ូឡុក ​​ដែល​​ទើបលែង​​លះគ្នា​​ជាមួយ​​​ស្វាមីនាង​​កាលពី​ចុងឆ្នាំ​​​២០១០ ​កន្លង​​មក និយាយ​ថា ​នាង​មានការ​​រន្ធត់ និង​​តក់ស្លុត​​យ៉ាង​ខ្លាំង​​ចំពោះ​​​ការ​បាត់បង់​ជីវិត​មនុស្ស​​​ដ៏ច្រើន​​ ​ដោយ​សារ​ការរញ្ជួយដី​នៅប្រទេសជប៉ុន​ ដូច្នេះ​​​នាង​បាន​​សម្រេច​ចិត្ត​​​បរិច្ចាគ​​​ប្រាក់​ផ្ទាល់ខ្លួន​របស់​​ នាង​ដល់​​​ប្រទេស​ជប៉ុន សម្រាប់​ប្រតិបត្តិ​ការ​​ជួយ​សង្គ្រោះ​​​អ្នក​​​នៅរស់ ៕​

Read more...

ពន្លកតារាសម្តែង​ និង​បង្ហាញ​ម៉ូដ​អាយុ​19ឆ្នាំ​មាន​ទេព​កោសល្យ

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

កញ្ញា​សោម ចរិយា​ ក្នុង​វ័យ​១៩​ឆ្នាំ កញ្ញា​សោម ចរិយា​ ក្នុង​វ័យ​១៩​ឆ្នាំ កញ្ញា​សោម ចរិយា​ ក្នុង​វ័យ​១៩​ឆ្នាំ

កញ្ញា​សោម ចរិយា​ ក្នុង​វ័យ​១៩​ឆ្នាំ


រាជ​ធានី​ភ្នំពេញ​ ៖ កញ្ញា​សោម ចរិយា​ ក្នុង​វ័យ​១៩​ឆ្នាំ ដ៏​ស្រស់​សោភា​ដោយ​សារ​តែ​មាន​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​សិល្បៈ​សំដែង​ និង​បង្ហាញ​​ម៉ូដ​តាំង​ពី​ក្មេង​មក ​នៅ​ឆ្នាំ​២០០៩​ក្រោយ​ពី​ឈប់​សិក្សា​ចំណេះ​ទូ​ទៅ​នាង​បាន​សំរេច​ចិត្ត​ ចូលហាត់រៀន​​សំដែង​នៅ​ក្លឹប​វិថី​តារា​ និង​ហ្វឹក​ហាត់​បង្ហាញ​ម៉ូដ​នៅ​សាលា​សាពណ៌រិនដ​ល​។
សំរាប់​សិល្បករ​ សិល្ប​ការិនី​គ្រប់​រូប​ដែល​មាន​មហិច្ឆតា​ចង់​ទាក់​ទាញ​យក​ប្រជា​ប្រិយ​ភាព​ ពី​មហា​ជន​នោះ​វា​មិន​មែន​ជា​ការ​ងាយ​​ស្រួល​ទេ គឺ​ទាម​ទារ​នូវ​ការ​ហ្វឹក​ហាត់​សំដែង​ឱ្យ​មាន​​ទេព​កោ​សល្យ​​ខ្ពស់​ និង​មាន​រូប​សម្ផស្ស​​ស្រស់​ស្អាត​ ព្រម​ទាំង​មាន​អ្នក​ជួយ​ជ្រោម​ជ្រែង​ផង​ដែរ។​ ហេតុ​នេះ​ហើយ​ទើប​កញ្ញា​សោម ចរិយា ដែល​ជា​សិល្ប​ការិនី​ថ្មី​វ័យ​ក្មេង​ទើបចាប់​ផ្តើម​ដុះ​ពន្លក​ឡើង​កំពុង​ ព្យាយាម​​ខិត​ខំ​ប្រឹង​ប្រែង​សម្តែង​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​នេះ​នាង​បាន​ចូល​រួម​សំដែង​​កាយ​វិការ​ខារ៉ា​អូ​ ខេ​ឱ្យ​ផលិត​កម្ម​​ជា​ច្រើន​ដូច​ជា​ផលិត​កម្ម​សាន់​ដេ​ ផលិត​ក្ម​មរតក​ និង​ផលិត​កម្ម​រ័ត្ន​ កញ្ញា ជា​ដើម​។

នៅ​ក្នុង​ឆ្នាំ​២០១១​នេះ​កញ្ញា​ សោម ចរិយា បាន​ចូល​រួម​សំដែង​ក្នុង​រឿង«​ដង្ខៅ​ស្នេហ៍​ញ៉ែ​ផ្អើល​ភូមិ​» និង​ខ្សែ​ភាព យន្ត​រឿង​​ភាគ «​ឧត្តម​ដួង​ចិត្ត​» ដោយ​អ្នក​ដឹក​នាំ​រឿង​តម្រូវ​ឱ្យ​នាង​សំដែង​ជា​តួ​អង្គ​កាច​ឆ្នាស​។ នាង​​ទទួល​បាន​​ការ​កោត​សរ​សើរ​ពី​អ្នក​ដឹក​នាំ​រឿង​ថា ពិត​ជា​មាន​ទេព​កោ​សល្យ​សំដែង​តួ​កាច​​ឆ្នាស​បាន​ល្អ​ ម្យ៉ាង​វិញ​ទៀត​នាង​ក៏​សំដែង​ជា​តួ​ក្រមិច​ក្រមើម​បាន​ល្អ​ណាស់​ដែរ​។ នៅ​ក្នុង​រឿង​ឧត្តម​ដួង​ចិត្ត​ ​នាង​សំដែង​ជាតួ​​អង្គ​ឈ្មោះ​រចនា ។ កញ្ញា​សោម​ ចរិយា​ ​មាន​ស្រុក​កំណើត​នៅ​ស្រុក​កោះ​ធំ ខេត្ត​កណ្តាល​ ។ ក្នុង​ចំណោម​​បង​ប្អូន​ស្រី​៣​នាក់​ នាង​ជា​កូន​ទី​២។ នាង​បាន​មក​រស់​នៅ​​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្តាល​នា​ឆ្នាំ​២០០៩​ ​ពេល​​ចូល​សិល្បៈ​ដំបូង​។
ទោះ​បី​​ជា​ទើប​​ចូល​​ប្រឡូក​នៅក្នុង​វិស័យ​​ សិល្បៈ​មិន​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ពិត​មែន​​តែ​កញ្ញា​ចរិយា​ជឿ​ជាក់ថា ​នៅ​ថ្ងៃ​អនា​គតនាង​នឹង​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​មិន​ខាន​ឡើយ ៕

Read more...

រឿងអាស្រូវរូបថតលើគ្រែរបស់តារាភាព​យន្ត​ចិន

ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ មិនា ឆ្នាំ ២០១១


នាង Mavis Pan និងលោក Raymond Lam ពេលនៅលើគ្រែនាង Mavis Pan នាង Mavis Pan លោក Raymond Lam
លោក Raymond Lam

នាង Mavis Pan និងលោក Raymond Lamពេលនៅលើគ្រែ

នា​ពេល​ថ្មី​ៗ​នេះ តារា​ភាព​យន្ត​ចិន​លោក Raymond Lam បាន​សារភាព​ថា ​លោក​​ធ្លាប់​​បាន​​ណាត់​ជា​មួយ​តារា​ម៉ូដែល​ចិន​នាង Mavis Pan ម្តង​ដែល​ជា​ស្ត្រី​ក្នុង​រូប​ថត​ជា​មួយ​​​លោក​​នៅ​​លើ​គ្រែ ​ហើយ​​រូប​ថត​​ត្រូវ​លេច​ធ្លាយ​​ដល់​​ដៃ​​អ្នក​សារ​​ព័ត៌​មាន។ លោក​​បាន​សារភាព​បែប​នេះ ក្នុង​​ពេល​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​​ខ្សែ​ភាព​យន្ត​​ថ្មី​របស់​លោក​​មាន​​ ចំណង​ជើង​ថា Back To the Three Kingdoms ឬ​​ត្រឡប់​ទៅ​​សម័យ​​នគរបី​កាល​​ពី​ថ្ងៃ​អង្គារ។
តារា​ភាពយន្ត​វ័យ​៣២​ ឆ្នាំ​រូប​​នេះ​ បាន​បង្ហាញ​​ឱ្យ​​​ដឹង​​ពី​ទំនាក់​ទំនង​របស់​ខ្លួន​ជា​មួយ​នាង​ផេន តា​រា​ម៉ូ​ដែល​វ័យ​២៤​ឆ្នាំ ដែល​បាន​លេច​មុខ​​ក្នុង​​ឈុត​​សិច​ស៊ី​នៅ​​ក្នុង​​ទស្សនាវដ្តី​បុរស​ជា​ ច្រើន​​ថា បាន​​ចាប់​ផ្តើ​មស្គាល់​​ពេល​ពួក​គេថត​ឈុត​រឿង The Jade and The Pear ឆ្នាំ​២០១០។ តាម​​ពិត​​ពួក​​គេ​​បាន​ឈាន​ដល់​ដំណាក់​កាល​ជួប​គ្នារ​វាង​ឪពុក​​ម្តាយ​ទាំង ​សង​ខាង​ទៅ​ហើយ តែ​ត្រូវ​អាក់​ខាន​​ទៅ​វិញ ហើយ​ក៏លែង​ទាក់​ទង​​គ្នារ​ហូត​មក។

លោក Raymond Lam និយាយ​ថា «បន្ទាប់​ពីរូបថតនេះលេចចេញផ្សាយមក ខ្ញុំមិន​ដែល​បានទូរស័ព្ទទៅរកនាងឡើយ បើទោះជា យើងធ្លាក់បានថតរួបជាមួយ​គ្នាក្នុងពេលយើង​នៅ​ជា​មួយគ្នាក្តី តែនេះជារឿងរវាងយើងទាំង​ពីរ​នាក់។ វាមិនគួរយកមក​ផ្សាយឡើយ។ ខ្ញុំមិន​ដឹង​ថានាងធ្វើបែបនេះដើម្បីអ្វី។ ​តាម​មើលទៅដូចជា ជឿថានាងផេន​ជាអ្នកដែល ធ្វើឱ្យ​លេចធ្លាយរូប​ថត​នេះ»។
លោក​បន្តថា «យើងមានបញ្ហាជាមួយគ្នា​ក្នុង ការ​ទាក់​ទង​គ្នា ហើយខ្ញុំក៏មានការមមាញឹក​ក្នុង​កិច្ចការងារខ្លាំងណាស់ដែរ។ ស្រ្តីត្រូវការ​បុរស​នៅ​ក្បែរ ប៉ុន្តែខ្ញុំពិតជាមានកិច្ចរវល់ណាស់ ហើយក៏មិនចង់​ឱ្យ​ទំនាក់ទំនងរបស់យើងប៉ះពាល់​ជាមួយនឹងការងារឡើយ។ គ្មាននរណាម្នាក់ចង់ ឱ្យ​មិត្តស្រី​បញ្ចេញភាពស៊ីចស៊ីបែបនេះឡើយ»។
លោក Raymond Lam បន្តទៀត​​ថា​ ខ្ញុំ​ធ្លាប់​បានប្រាប់នាងថា កុំឱ្យ​ថតរូបស៊ិចស៊ីបែប​នេះ ព្រោះខ្ញុំមិនអាចទទួលយកបានទេ»។ ក្នុង​ពេលដែ​លគាត់និយាយពីរឿងរូបថត ភ្នែក​របស់​លោក​ឡើង​ក្រហម ហើយបន្ត​ថា «វា​ពិត​ជារឿង​ល្អសំរាប់ខ្ញុំដើម្បីផ្តោតទៅលើ​រឿង​ការ​ងារ​វិញ។ ខ្ញុំ​នឹងចេញឱ្យ​ឆ្ងាយពីស្នេហានិងទុកឱ្យ​ធម្មជាតិ​ជាអ្នកសំរេច»។
ចំណែកនាង Mavis Pan ដែលមានឈ្មោះ​ហៅក្រៅថា Shu Qi តូច បានប្រកែកពីការ​បញ្ចេញរូបថតនោះ។ នាងសារភាពថា រូបនោះ​ពិតជាមានក្នុងទូរស័ព្ទដៃ​របស់នាងមែន តែនាង​គ្មាន​បំណង​ធ្វើឱ្យ​រូបថតនោះបែកធ្លាយឡើយ។ នាងនិ​យាយថា «មានមនុស្សម្នាក់​​មកពីហាងអ៊ុត​សក់ ​ដែលខ្ញុំ​ចូលកាលពីខែមុន ហើយ​ប្រហែល​​ជា​ត្រូវគេលួចរូបថតនោះចេញពី​ទូរស័ព្ទដៃ​របស់​ខ្ញុំ ពេលមិននៅក្បែរទូរស័ព្ទ រួចក៏​បង្ហាញដល់ អ្នក​សារ​ព័ត៌មាន។ខ្ញុំស្រឡាញ់ Lam ហើយ​ខ្ញុំ​ជឿថាគាត់ធ្លាប់​ស្រឡាញ់ខ្ញុំពីមុន»។

ដោយឡែកចំពោះអ្នកគ្រប់គ្រងនាង ផេន និយាយថា បើទោះជានាង​ធ្វើដំណើរទៅ​ទីក្រុង​ហុងកុង​​ ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗ​និង​ស្នាក់នៅក្នុងផ្ទះលោកLamក្តី តែពួកគេមិន​បាន​រស់នៅជាមួយគ្នាឡើយ ៕

Read more...

តារាម៉ាឡេស៊ីនាង Miera Leyana សុំ​​អភ័យ​ទោស​ចំពោះសម្លៀក​បំពាក់​សិច​ស៊ី​ពេក

ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ មិនា ឆ្នាំ ២០១១

តារាម៉ាឡេស៊ីនាង Miera Leyana តារាម៉ាឡេស៊ីនាង Miera Leyana

រូបថតបរទេស

តារាម៉ាឡេស៊ីនាង Miera Leyana

តា​រា​សម្តែង​ម៉ា​ឡេ​ស៊ី​នាង មៃរ៉ា លីយ៉ា​លោក (Miesa Leyana) បាន​សុំ​អធ្យា​ស្រ័យចំពោះការ​ស្លៀក​​ពាក់​សិច​ស៊ី​ខ្លាំង​ពេល​កាល​ពី​ រាត្រីថ្ងៃ​សុក្រ​សប្តាហ៍​​មុន​​ក្នុង​​កម្ម​វិធី​មួយ​ក្នុង​សណ្ឋា​គារ Le Meridien ទី​ក្រុង​​គូឡា​ឡាំពួ។ ក្នុង​ឈុត​រ៉ូប​សម​រូប​រាង​ និង​បញ្ចេញ​គល់​​សុដន់​ផ្នែក​ចំហៀង ក្នុង​កម្ម​វិធី​នោះ​បាន​ធ្វើ​ឱ្យ​​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​នៅ​មិន​ សុខ។ នាង​​​បាន​និយាយ​តាម​សារព័ត៌​មាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ mStar ថា «ខ្ញុំ​សុំ​​អធ្យា​ស្រ័យ​​​ប្រសិន​​បើ​ខ្ញុំ​​ធ្វើ​​ឱ្យ​​អ្នក​ទាំង​អស់​ ទាស់​ចិត្ត​។ ខ្ញុំ​គិត​ថា​ រ៉ូប​នេះ​ពិត​​ជា​​ស្អាត​​ណាស់ ពេល​​ដែល​ខ្ញុំ​ឃើញ​វា តែ​ខ្ញុំ​មិន​បាន.​ល​​វា​​ទេ។ ​
នាង​បន្ថែម​ថា នាង​មិន​អាច​ពាក់​ឈុត​​នេះ​​ទៀត​​ទេ ​​។ នាង មៃរ៉ា លីយ៉ាណា ដែល​ចូល​​រួម​​ក្នុង​​កម្មវិធី​​សម្ពោធ​​ខ្សែភាព​យន្ត​ថ្មី​របស់​នាង​​រឿង Apokalips​(Apocalypse) និយាយ​ជា​ចុង​​ក្រោយ​​ថា នាង​នឹង​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជ្រើស​​រើស​​ពាក់​រ៉ូប​​នៅ​​​ពេល​ក្រោយៗ​ ទៀត​ ៕

Read more...

នាង Choo Ja Hyun សោកស្តាយ ចំពោះ​រូប​ថត​ស្រាត

ព្រហស្បតិ៍ ទី ២៤ ខែ មិនា ឆ្នាំ ២០១១
នាង Choo Ja Hyun រូបថតស្រាតរបស់នាង Choo Ja Hyun

នាង Choo Ja Hyun

តា​រា​​ភាព​​យន្ត​កូរ៉េ នាង Choo Ja Hyun បាន​សរសេរ​ក្នុង​​​សារ​អេឡិចត្រូ​និក​ថា មាន​​ការ​​សោក​​​ស្តាយ​​​ចំពោះ​រូបថត​ស្រាត ដែល​​ត្រូវ​​បាន​​គេ​​ផ្សព្វ​​ផ្សាយ​​ជា​សាធារណៈ ហើយ​ទទួល​រង​ការ​​រិះ​គន់​ជា​ច្រើន​នោះ​។ ​បើ​តាម​សារព័ត៌​មាន Sina.com បាន​ឱ្យ​​ដឹង​ថា នាង​ពិត​ជា​សោក​​ស្តាយ​​ណាស់ ចំពោះ​រូបថត​ស្រាត​របស់​ខ្ញុំ​នៅ​​ក្នុង​គេហទំព័រ​ចិន តែ​នាង​ក៏បាន​និយាយ​ទៀត​ថា «ខ្ញុំ​នឹង​រឹង​មាំ​ និង សង្ឃឹម​ថា​នឹង​ថត​រឿង​ថ្មី​ជា​​ច្រើន​​ទៀត​»។ តារា​សម្តែង​ដែល​មាន​ជាប់​កិច្ច​សន្យា​ជា​មួយ ​បណ្តាញ​​ព័ត៌​មាន​​ចិន​ CHS Media ​មិន​​សូវ​​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ប្រិយ​​មិត្ត​​ចិន​​ឡើយ រហូត​ដល់​បាន​សម្តែង​រួម​ជា​មួយ​នាង Li Xiaosu តាម​កញ្ចក់​ទូរទស្សន៍​រឿង Hui Jia De You Huo ដែល​ពេល​នេះ​កំពុង​ដាក់​បញ្ចាំង​ក្នុង​​ដែន​​ដី កោះតៃវ៉ាន់។ នាង​ទទួល​បាន​ការ​គាំទ្រ​​បំផុត​​ក្នុង​​តួ​​សម្តែង​ជា​នាង Lin Pinru ដែល​​ជា​​តួ​​ស្រី​​ត្រូវ​ប្តី​បោះ​បង់ ចោល​​និង​ខំ​សង​សឹក​​​ស្វាមី​​ដែល​ក្បត់​​ចិត្ត។

បណ្តាញព័ត៌​មាន​ចិន​ CHS Media បាន​ចេញ​សេច​ក្តីប្រកាសថា ខ្លួនដោះស្រាយ​បញ្ហា​រូប​ថត​របស់​នាងដែលត្រូវគេយក​មកផ្សាយ ដោយ​សារ​វាជាឯកសារផ្ទាល់ខ្លួន​និងរក្សាសិទ្ធិក្នុងការ​ចេញ​​ផ្សាយ​ជាសាធារណៈ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ​របស់​តារា​រូបនេះ។

Read more...
Next previous home
Related Posts Plugin for WordPress, Blogger...