វាចាអូនឳសែនពិរោះនៅក្នុងសោតា របស់បងតែម្នាក់។ បងមានអារម្មណ៏ រំភើបរីករាយឥតឧបមាពេលដឹងថា ស្រស់ជីវ៉ាអូននឹកបង ​ ស្រលាញ់បង។ BLOG ស្នេហ៏នេះវានឹងពាំនាំនូវ សំដីរបស់បងជូនទៅអូន ក្នុងរយៈពេលវេលាយប់នេះ។ អូនសំលាញ់មាសបង ​អូនគឺជាដួងជីវិតរបស់ បង​គ្មាននរណាម្នាក់មកបំបែក យើងបានទេ កាលណាយើងទាំង ពីរស្រលាញ់ គ្នាអស់ពីដួងចិត្ត។ឳទេព្វ អប្សររបស់បងអើយ ​ ប្រសិនបើអូនបាន អានបានលឺនូវ សទ្ទស័ព្ទរបស់បង​តើអូនគិតយ៉ាងណា?​ ស្នេហាបងចំពោះអូនមានជម្រៅ ជ្រៅជាងមហាសមុទ្រ សាគរទាំងអស់ នៅក្នុងលោកនេះ ​ ហើយមិន មានភ្នំណា ខ្ពស់ជាងស្នេហារបស់ យើងបានទេ។ បងបានប្រគល់ដួងចិត្ត ទាំងអស់ជូនទៅអូន ហើយគឺដោយសត្យចិត្ត ​ គ្រប់ដង្ហើមចេញចូល ​គ្រប់ជំហានទៅ មករបស់បង​ គ្រប់វិនាទីនៃទិវា រាត្រីបងនឹក មមៃទៅដល់អូនជានិច្ច។ រូបអូនស្ថិត ជាប់នៅក្នុងសតិអារម្មណ៏ ក្នុងបេះដូង ​ ក្នុងសុបិន្តបងគ្រប់ពេលទាំងអស់។ អូននេះហើយគឺជា រស្មីនៃពន្លឺបំភ្លឺស្នេហា យើង​បើគ្មានអូនទេជីវិត បងនឹងសូន្យសង្ខារ​ បើគ្មានជីវ៉ាមកបំភ្លឺ​គឺវា ងងឹតសូន្យឈឹងប្រៀបដូចផែនពសុធា គ្មានពន្លឺនៃចន្រ្ទសូរិយា។ដោយ ​ ម៉េងឡុង មុនីរ៉េត
បុរសចង់បាននារីដែលងាយនិងស្រស់ស្អាតមកធ្វើជាសង្សារ តែបុរសចង់បាននារីដែលពិបាកនិងល្អមកធ្វើជាប្រពន្ធ។តើវាជាការពិតសំរាប់មនុស្សទាំងអស់ទេ?

កញ្ញា​សុន ស្រី​ពេជ្រ ច្រៀងលើវេទិកាប្រគំតន្ត្រី

ថ្ងៃ សុក្រ ទី ១៨ ខែ មិនា ឆ្នាំ ២០១១

​​កញ្ញា​សុន ស្រី​ពេជ្រ ច្រៀងលើវេទិកាប្រគំតន្ត្រី ​​កញ្ញា​សុន ស្រី​ពេជ្រ ច្រៀងលើវេទិកាប្រគំតន្ត្រី

រាជធានីភ្នំពេញ ៖ រយៈ​ពេល​៣​​ឆ្នាំ​ចុង​ក្រោយ​​នេះ​ប្រិយ​មិត្ត​​ទស្ស​និក​ជន​​ពិត​ជា​បាន​ឃើញ ​និង​បាន​ស្តាប់​បទ​ចម្រៀង​​មួយ​ចំនួន​ដែល​ក្រសួង​ទេស​ចរណ៍​ផលិត​​ ហើយ​​បាន​ចាក់​ផ្សាយ​​​តាម​កញ្ចក់​ទូរទស្សន៍​នានា បំពេរ​អារម្មណ៍​​ប្រិយ​មិត្ត​ឱ្យ​លន្លង់​​លន្លោច​នោះ គឺ​បទ «ទេស​ចរណ៍​ជីវៈ​ចម្រុះ» ​និង​បទ «ទេស​ចរណ៍​ដើម្បី​អ្នក អ្នក​ដើម្បី​ទេស​ចរណ៍» និង​បទ​មួយ​ចំនួន​ទៀត​​ដែល​​​បក​ស្រាយ​​ដោយ​កញ្ញា សុន ស្រី​ពេជ្រ ។

ប្រិយ​មិត្ត​​ពិត​ជា​បាន​ស្គាល់​​កញ្ញា​សុន ស្រី​ពេជ្រ ​យ៉ាង​ច្បាស់​នៅ​​ក្នុង​​​កម្ម​វិធី​​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​តាម​ ស្ថានីយ​ទូរទស្សន៍​ ជា​ពិសេស​​​នោះ​តាម​រយៈ​បទ​ចម្រៀង​​​របស់​ក្រសួង​ទេស​ចរណ៍​​តែ​ម្តង ។ កញ្ញា​​ សុន ស្រី​ពេជ្រ ​​ឆ្នាំ​នេះ​​​មាន​អាយុ​២៦​ឆ្នាំ​ហើយ ត្រូវ​ជា​កូន​លោក​តា​ម៉ារី សុន​ ហៅ​សង់​ ស៊ីស ។ នាង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​​អស់​រយៈ​​ពេល​១០​ឆ្នាំ​​មក​ ហើយ គឺ​ចាប់​ផ្តើម​​ឡើង​កាល​ពី​ឆ្នាំ​២០០០ ​ដែល​ពេល​នោះ​នាង​គ្រាន់​តែ​ច្រៀង​នៅ​ក្នុង​ពិធី​មង្គល​ការ​ ឬ​ពិធី​ជប់​លៀង​​ផ្សេងៗ​​នៅ​តាម​​បណ្តា​ខេត្ត​ ក្រុង​នានា​ដែល​គេ​ជួល​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​ពី​នាង​​ច្រៀង​បទ​ចម្រៀង​​ឱ្យ​​ក្រសួង​ទេស​ចរណ៍​​ ​ចាក់​ផ្សាយ​តាម​កញ្ចក់​​ទូរទស្សន៍​នានា​កាល​ពី​អំឡុង​ឆ្នាំ​២០០៨-២០០៩ ​មក​ ក៏​មាន​ការ​ចាប់​អារម្មណ៍​​​និង​គាំទ្រ​ពី​សំណាក់​ប្រិយ​​មិត្ត​​​ជាច្រើន​​ ​​ ធ្វើ​ឱ្យ​​រូប​នាង​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​រហូត​មក ។

ក្រោយ​ពី​​ទទួល​បាន​ការ​គាំទ្រ​​​​នូវ​ទឹក​ដម​សំនៀង​ របស់​នាង​ពី​សំណាក់​​ប្រិយ​មិត្ត​ ធ្វើ​ឱ្យ​​កញ្ញា សុន ស្រីពេជ្រ​​​ មាន​​ការ​ងារ​ច្រើន​​ស្ទើរ​រក​ពេល​សម្រាក​គ្មាន ក្នុង​នោះ​មាន​ការ​ងារ​​​សម្តែង​​ថត​កាយ​វិការ​ខារ៉ា​អូខេ និង​ច្រៀង​ថត​​សំឡេង​​ចូល​ស៊ី​ឌី​ឱ្យ​ផលិត​កម្ម​រស្មី​​ហង្ស​មាស​​​ជា​ដើម ហើយ​​ពេល​នេះ​​នាង​កំពុង​​ត្រៀម​​ចេញ​វ៉ុល​ថ្មី​សម្រាប់​​ចូល​រួម​អប​អរ​សាទ ​រ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណី​​​ជាតិ​ខ្មែរ​ខាង​មុខ​​នេះ ។ ​ភាព​មមា​ញឹក​​ក្នុង​អាជីព​បាន​ធ្វើ​ឱ្យ​នាង​ភ្លេច​គិត​ពី​រឿង​ស្នេហា​​ ទោះ​បី​ជា​ពេល​នេះ​នាង​មាន​​អាយុ​កាន់​តែ​ច្រើ​ន​ហើយ​​ក្តី ។ ​ទាក់​ទិន​​នឹង​រឿង​ស្នេហា​នាង​បាន​និយាយ​ថា ទុក​ឱ្យ​ព្រហ្ម​​លិខិត​ជា​អ្នក​សម្រេច​​ទៅ​ចុះ ។

ជាចុង​ក្រោយ​កញ្ញា​សុន ស្រី​ពេជ្រ ​បាន​ឱ្យ​ដឹង​ថា ឪពុក​របស់​នាង​លោក​តា​ម៉ារី សុន ​ហៅ​សង់​ស៊ីស ដែល​បាន​ចូល​មន្ទីរ​​ពេទ្យ​កាល់​ម៉ែត​​​ធ្វើ​ការ​វះ​កាត់​ពោះ​វៀន​ដុះ​ខ្នែង ​កាល​ពី​ថ្ងៃ​ទី​១០ មីនា កន្លង​​ទៅ​នោះ​ ពេល​នេះ​បាន​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​ត្រឡប់​មក​​ផ្ទះវិញ​​ហើយ​ ក៏​ប៉ុន្តែ​មុខ​របួស​​​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ​​ទេ៕

Share |



Post a Comment

Next previous home
Related Posts Plugin for WordPress, Blogger...