នាង Choo Ja Hyun សោកស្តាយ ចំពោះរូបថតស្រាត
តារាភាពយន្តកូរ៉េ នាង Choo Ja Hyun បានសរសេរក្នុងសារអេឡិចត្រូនិកថា មានការសោកស្តាយចំពោះរូបថតស្រាត ដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ ហើយទទួលរងការរិះគន់ជាច្រើននោះ។ បើតាមសារព័ត៌មាន Sina.com បានឱ្យដឹងថា នាងពិតជាសោកស្តាយណាស់ ចំពោះរូបថតស្រាតរបស់ខ្ញុំនៅក្នុងគេហទំព័រចិន តែនាងក៏បាននិយាយទៀតថា «ខ្ញុំនឹងរឹងមាំ និង សង្ឃឹមថានឹងថតរឿងថ្មីជាច្រើនទៀត»។ តារាសម្តែងដែលមានជាប់កិច្ចសន្យាជាមួយ បណ្តាញព័ត៌មានចិន CHS Media មិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រិយមិត្តចិនឡើយ រហូតដល់បានសម្តែងរួមជាមួយនាង Li Xiaosu តាមកញ្ចក់ទូរទស្សន៍រឿង Hui Jia De You Huo ដែលពេលនេះកំពុងដាក់បញ្ចាំងក្នុងដែនដី កោះតៃវ៉ាន់។ នាងទទួលបានការគាំទ្របំផុតក្នុងតួសម្តែងជានាង Lin Pinru ដែលជាតួស្រីត្រូវប្តីបោះបង់ ចោលនិងខំសងសឹកស្វាមីដែលក្បត់ចិត្ត។
បណ្តាញព័ត៌មានចិន CHS Media បានចេញសេចក្តីប្រកាសថា ខ្លួនដោះស្រាយបញ្ហារូបថតរបស់នាងដែលត្រូវគេយកមកផ្សាយ ដោយសារវាជាឯកសារផ្ទាល់ខ្លួននិងរក្សាសិទ្ធិក្នុងការចេញផ្សាយជាសាធារណៈ ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់តារារូបនេះ។