វាចាអូនឳសែនពិរោះនៅក្នុងសោតា របស់បងតែម្នាក់។ បងមានអារម្មណ៏ រំភើបរីករាយឥតឧបមាពេលដឹងថា ស្រស់ជីវ៉ាអូននឹកបង ​ ស្រលាញ់បង។ BLOG ស្នេហ៏នេះវានឹងពាំនាំនូវ សំដីរបស់បងជូនទៅអូន ក្នុងរយៈពេលវេលាយប់នេះ។ អូនសំលាញ់មាសបង ​អូនគឺជាដួងជីវិតរបស់ បង​គ្មាននរណាម្នាក់មកបំបែក យើងបានទេ កាលណាយើងទាំង ពីរស្រលាញ់ គ្នាអស់ពីដួងចិត្ត។ឳទេព្វ អប្សររបស់បងអើយ ​ ប្រសិនបើអូនបាន អានបានលឺនូវ សទ្ទស័ព្ទរបស់បង​តើអូនគិតយ៉ាងណា?​ ស្នេហាបងចំពោះអូនមានជម្រៅ ជ្រៅជាងមហាសមុទ្រ សាគរទាំងអស់ នៅក្នុងលោកនេះ ​ ហើយមិន មានភ្នំណា ខ្ពស់ជាងស្នេហារបស់ យើងបានទេ។ បងបានប្រគល់ដួងចិត្ត ទាំងអស់ជូនទៅអូន ហើយគឺដោយសត្យចិត្ត ​ គ្រប់ដង្ហើមចេញចូល ​គ្រប់ជំហានទៅ មករបស់បង​ គ្រប់វិនាទីនៃទិវា រាត្រីបងនឹក មមៃទៅដល់អូនជានិច្ច។ រូបអូនស្ថិត ជាប់នៅក្នុងសតិអារម្មណ៏ ក្នុងបេះដូង ​ ក្នុងសុបិន្តបងគ្រប់ពេលទាំងអស់។ អូននេះហើយគឺជា រស្មីនៃពន្លឺបំភ្លឺស្នេហា យើង​បើគ្មានអូនទេជីវិត បងនឹងសូន្យសង្ខារ​ បើគ្មានជីវ៉ាមកបំភ្លឺ​គឺវា ងងឹតសូន្យឈឹងប្រៀបដូចផែនពសុធា គ្មានពន្លឺនៃចន្រ្ទសូរិយា។ដោយ ​ ម៉េងឡុង មុនីរ៉េត
បុរសចង់បាននារីដែលងាយនិងស្រស់ស្អាតមកធ្វើជាសង្សារ តែបុរសចង់បាននារីដែលពិបាកនិងល្អមកធ្វើជាប្រពន្ធ។តើវាជាការពិតសំរាប់មនុស្សទាំងអស់ទេ?
Showing posts with label Khmer star. Show all posts
Showing posts with label Khmer star. Show all posts

ប្រុស​តូច ​សំណាង តារា​សម្តែង​ថ្មី​កំពុង​ទទួល​បានការ​គាំទ្រ​ពីយុវវ័យ

ប្រុស​តូច ​សំណាង តារា​សម្តែង​ថ្មី​

ប្រុស​តូច ​សំណាង តារា​សម្តែង​ថ្មី​

រាជធានីភ្នំពេញ ៖ ទោះ​បីជា​តារា​សំដែង​ប្រុស តូច​សំណាង ទើបតែ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​រយៈ​ពេល​ជាង​៣​ឆ្នាំ តែ​ទេព​កោសល្យ​សំដែង​របស់​តារា​រូបនេះ​កំពុង​តែ​ទទួលបាន​​ការ​​គាំទ្រ​យ៉ាង​ ខ្លាំង ​ដោយ​ផលិត​កម្ម​ភាព​យន្ត​​ និង​ក្រុម​ហ៊ុន​​ផ្សាយ​ពាណិជ្ជ​កម្ម​បាន​ទាក់ទង​ និង​អញ្ជើញ​រូប​លោក​សំដែង​ជា​បន្ត​បន្ទាប់ ។​
ដោយ​មាន​ចំណង់​ចំណូលចិត្ត​ លើ​វិស័យ​សិល្បៈ​ សំខាន់​​ការ​សំដែង​​ធ្វើ​ឱ្យ​ប្រុស​តូច ​សំណាង ​​យក​ចិត្ត​​ទុក​ដាក់ និង​ហាត់​រៀន​ផ្នែក​សិល្បៈ​តាំង​​ពី​កុមារ​ភាព ។​
ប្រុស ​តូច ​សំណាង ​​និយាយ​ថា ​តាំង​ពី​តូច​មក​​​​ម៉្លេះ ​លោក​នឹក​ស្រមៃ​ចង់​ក្លាយ​ជា​តារា​សំដែង​មួយរូប ​ដែល​មាន​ទេព​កោសល្យ​ និង​មាន​ប្រជា​ប្រិយ​ភាព ដូច្នេះ​ហើយ​ទើប​រូប​លោក​​យក​ចិត្ត​ទុកដាក់​ និង​ហាត់​រៀន​ដោយ​ខ្លួន​ឯងអំពី​របៀប​​សំដែង​ និងការ​ប្រើ​ទឹក​មុខតាម​​រឿង​​ភាព​យន្ត​​ដែល​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ ហើយ​មាន​ពេលខ្លះ​លោក​បញ្ចេញ​​កាយ​វិការ​​​នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ​ក៏​ មាន​ដែរ ។

អាស្រ័យ​ដោយ​ចំណង់​ចំណូលចិត្ត និង​អំណោយ​ទាន​ពី​កំណើត​ រួមទាំង​វាសនា​កំណត់​ផង​នោះ លោក​ត្រូវ​បាន​គេ​ហៅ​ឱ្យ​ចូលរួម​សំដែង​ខ្សែ​វីដេអូ​ជា​​​លើក​ដំបូង​សំរាប់​ ដាក់​បញ្ចាំង​នៅស្ថានីយ​ទូរទស្សន៍ CTN តាម​រយៈ​អ្នក​ស្រី​ពាន់ ភួង​បុប្ផា ។ ចាប់ពីពេលនោះ​មក រូប​លោក​ហាក់​ដូចជា​ផ្កា​ដែល​ត្រូវ​ទឹក​សន្សើម ព្រោះ​​មាន​ផលិត​កម្ម​ភាព​​យន្ត ​និង​ក្រុមហ៊ុន​ផ្សា​យ​​ពាណិជ្ជ​កម្ម​មក​ទំនាក់ទំនង​​ឱ្យ​ទៅថត​ខ្សែ​ភាព​ យន្ត ចំរៀង​កាយវិការ និង​ថត​​ផ្សាយ​ពាណិជ្ជ​កម្ម​ជា​បន្ត​បន្ទាប់ ។ គិត​រហូត​​មក​ដល់​ពេលនេះ​ ប្រុស​តូច ​សំណាង ​​ចូល​រួម​សំដែង​ភាព​យន្ត និង​វីដេអូ​បានចំនួន​៩​រឿង​ ថត​​ចំរៀង​កាយវិការ​បាន​ជា​ច្រើន​​បទ និង​ថត​ផ្សាយ​​ពាណិជ្ជ​កម្ម​ជា​ច្រើន​ផង​ដែរ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ ​លោក​មិន​ទាន់​​ស្កប់​ចិត្ត​នៅ​ឡើយ​នោះ​គឺ​​ការ​សំដែងក្នុង​​ខ្សែ​ភាព​យន្ត​ ទាំង​៩រឿង​ ​នោះលោក​មិនទាន់​បាន​សំដែង​ជា​តួ​ឯក​នៅ​​ឡើយ ។

ប្រុស​តូច ​សំណាង ​​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ​លោក​នឹង​ខិតខំ​សព្វ​បែប​យ៉ាង​ សំខាន់​ការ​បង្កើន​សមត្ថ​ភាព​សំដែង ដើម្បី​ក្លាយ​​ខ្លួនជា​តារា​ដែល​​ពោរ​ពេញ​​ដោយ​ទេព​កោសល្យ និង​ទទួល​បាន​ការ​គាំទ្រ​​ច្រើន​។​ ប្រុស​តូច ​សំណាង ​​អាយុ​២៤​ឆ្នាំ ​​មាន​ស្រុក​​កំណើត​នៅ​រាជធានី​​ភ្នំពេញ និង​មាន​បង​ប្អូន​៧នាក់ ។ សព្វ​ថ្ងៃ​​លោក​ជា​និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​ទីផ្សារនៅ​សាកល​វិទ្យា​ល័យ​ន័រ ​តុន ។ ប្រុស​តូច​សំណាង មាន​​សំដី​​រួស​រាយ​គួរ​ឱ្យ​អ្នក​ផង​​​ចង់​រាប់អាន និង​មាន​រថយន្ត​ទំនើប​ផ្ទាល់​ខ្លួន ​​។ សំណាង និយាយ​​ថា ក្តីប្រាថ្នា​លើ​វិស័យ​សិល្បៈ​មិនទាន់​ដល់​គោល​ដៅ​នៅ​ឡើយ​ទេ ដូច្នេះ​រឿង​ស្នេហា​ លោក​មិនទាន់​គិត​គូរ​ទេ ៕

Read more...

ខេង ម៉ារីឌី នារី​តួ​កាច​ឆ្នាស​ក្នុង​ពិភព​​សិល្បៈ​ភាព​យន្ត

ដោយ ​សារ​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​គួប​ផ្សំ​នឹង​ ទេព​កោសល្យ​សំដែង​​​ល្អ​ផង​នោះ ធ្វើ​ឱ្យ​កញ្ញា​ខេង ម៉ារីឌី ​អាច​ចាប់​អាជីព​ជា​អ្នក​សំដែង​​ភាព​​យន្ត​ចាប់​តាំង​ពី​ឆ្នាំ​២០០៤ រហូត​មក​ដល់​បច្ចុ​ប្បន្ន។ កញ្ញា​ខេង ម៉ារីឌី មាន​ស្រុក​កំណើត​នៅ​ស្រុក​ឈូក​ខេត្ត​កំពត។ នាង​​ជា​កូន​ទី​៤​ ក្នុង​ចំណោម​បង​ប្អូន​៧​នាក់ ក្នុង​នោះ​មាន​ស្រី​៣​នាក់។ នាង​
បាន​ក្លាយ​ជា​អ្នក​សំដែង​មាន​ទេព​កោសល្យ​ល្អ​បែប​នេះ ដោយ​សារ​តែ​​មាន​និស្ស័យ​​ស្រលាញ់​សិល្បៈ​ពី​កំណើត​​មក ហើយ​​ធ្លាប់​​ចូល​ហ្វឹក​ហាត់​រៀន​សំដែង​ក្នុង​ក្លឹប​សិល្បៈ​មួយ​​ក្នុង​រាជ​ ធានី​ភ្នំពេញ​។
ចាប់​អាជីព​ជា​អ្នក​សំដែង​អស់​រយៈ​ ពេល​៦​ឆ្នាំ​មក​នេះ ​កញ្ញា​ម៉ារី​ឌី ធ្លាប់​ចូល​រួម​សំដែង​កាយ​វិការ​​ខារ៉ា​អូ​ខេ​ឱ្យ​​ផលិត​​កម្ម​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ជា​ច្រើន​ដូច​ជា​ផលិត​កកម្ម​អេស​អឹម តោ​មាស​ រៃមាស អមតៈ មរតក និង​សាន់​ដេ​ជា​ដើម។ ក្រៅ​ពី​សំដែង​កាយ​វិការ​​​ខារ៉ា​អូខេ​នាង​ធ្លាប់​​ចូល​រួម​សំដែង​ក្នុង​ ខ្សែ​ភាព​យន្ត​-វីដេអូ​ជា​ច្រើន​រឿង មាន​​រឿង​ «ខ្មោច​នាង​តី​» ​«អក​ព្រាត់​ទ្រនុំ» «កែវ​ណាម៉ា» និង​រឿង​«ស្នេហ៍​ក្មេង​ចិត្ត​ក្មេង» ។ ក្នុង​ចំណោម​​រឿង​ទាំង​អស់​នោះ​ភាគ ច្រើន​អ្នក​ដឹក​នាំ​រឿង​តំរូវ​ឱ្យ​នាង​សំដែង​ជា​តួ​កាច​ឆ្នាស​​ឆ្នើម​។ ក្នុង​ឆ្នាំ​២០១០ នេះ នាង​បាន​ចូល​រួម​សំដែង​ក្នុង​​ខ្សែ​ភាព​យន្ត​ភាគ​រឿង «រលក​សំលេង» ដែល​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ CTN រាល់​សប្តាហ៍។
កញ្ញា ម៉ារីឌី ថ្វីដ្បិត​ជា​តារា​ថ្មី​​មិន​ទាន់​មាន​កេរ្តិ៍​​ឈ្មោះ​ល្បី​ និង​ក្លាយ​ជា​តួ​ឯក​ពិត​មែន តែ​នាង​​ត្រូវ​អ្នក​ដឹក​នាំ​រឿង​កោត​សរសើរ​​ថា ពិត​ជា​សំដែង​​តួ​កាច​ឆ្នាស​បាន​ល្អ​មែន​ ដូច្នេះ​ហើយ​សព្វ​ថ្ងៃ​នាង​រីក​រាយ​នឹង​អាជីព​​របស់ខ្លួន​ខ្លាំងណាស់។ ​ការ​ចូល​ប្រឡូក​នៅ​ក្នុង​ពិភព​សិល្បៈ​សំដែ​ង​ធ្វើ​ឱ្យ​ជីវិត​របស់​នាង​ សប្បាយ​រីក​រាយ​ច្រើន​ ហើយ​មាន​ឱកាស​​ទៅ​ស្គាល់​តំបន់​​ទេស​ចរណ៍​នានា​នៅ​ទូទាំង​ព្រះ​រាជា​ណា​ចក្រ ​កម្ពុជា​។ ក្នុង​វ័យ​២៣​ឆ្នាំ​នេះ ម៉ារី​ឌី ​អះ​អាង​ថា បេះ​ដូង​នៅ​ទំនេរ​មិន​ទាន់​ជាប់​ពាក់​ព័ន្ធ​ស្នេហា​ជា​មួយ​បុរស​ណា​ម្នាក់​ ទេ ព្រោះ​ខ្លាច​មាន​រឿង​អាស្រូវ៕

Read more...

ឌុច សុភា សំដែងអោយM

[Duch+Sophea01+05-03-09.jpg]
តារាសំដែង ឌុច សុភា បានបង្ហាញរូបនៅក្នុងវីស៊ីឌីវ៉ុល ១៨ និង ១៩ នៅក្នុងផលិតកម្ម M ។

បទចម្រៀងចំនួនពីរបទដែល ឌុច សុភា បានបង្ហាញខ្លួនជាលើកដំបូងនេះរួមមាន បទ “បងជាអ្នកឱ្យអូនអស់ចិត្ត” និង បទ “បើ សិនជាអាចឈប់ call មកអូន” ។ សម្រាប់បទ “បងជាអ្នកឱ្យអូនអស់ចិត្ត” គឺច្រៀងឆ្លើយឆ្លងរវាង សូណូ និង កញ្ញា តាក់ម៉ា ដែលច្រៀងរៀបរាប់ពីស្នេហាបែកបាក់ដែលបុរសម្នាក់បានចាកចោលនាងដោយមិនដឹង មូលហេតុ ។ នៅក្នុងបទចម្រៀងទាំងពីរបទនោះ ឌុច សុភា តុបតែងខ្លួនជានារីម្នាក់ ដែលមានចរិតចាស់ទុំបន្តិច ហើយនាងត្រូវសម្តែងជានារីខូចចិត្តម្នាក់ដែលត្រូវប្រុស បោះបង់ចោលទៅមានអ្នកថ្មី តែបើនិយាយពីរូបសម្រស់វិញ នាងនៅតែស្រស់ស្អាត មិនចាញ់ពេលមុនឡើយ គ្រាន់តែនាងមានសាច់ជាងមុនបន្តិច ។

អតីតស្រីស្អាតដ៏មានទេពកោសល្យ ឌុច សុភា ដែលបានចាកចេញពីសិល្បៈ បន្ទាប់ពីបានរៀបការកាលពី​ខែកញ្ញា ឆ្នាំ ២០០៩។
ប្រភពព័ត៌មានពីមិត្តភក្តិរបស់ ឌុច សុភា បានបង្ហើបប្រាប់ថា ឌុច សុភា ។មានព័តមានថានៅពេលឆាប់ៗ​ខាងមុខនេះនាងនឹងដើរតួភាពយន្តវិញ ប៉ុន្តែមិនទាន់មានការអះអាងពីនាងនៅឡើយទេ។

Read more...

កែវ សូរិយា ធីប​សិល្បៈ​ មក​ស្រវា​គម្រោង​វិនិយោគ

101019_17a
កំពូល ​តារា​សម្ដែង​ពូកែ​ខាង​សម្ញែង​ដើម​ទ្រូង និង​ផ្ចិត កែវ សូរិយា ដែល​បាន​ប្រកាស​ឈប់​ពី​សិល្បៈ ដើម្បី​យក​កម្លាំង​ទៅ​វិនិយោគ​គម្រោងបង្កើត​​កាស៊ីណូ​។ រូបថត សហការី
តារា ​សម្ដែង​ល្បី​ល្បាញ​ខាង​សុដន់​ទ្រលុក​ទ្រលន់​ កែវ សូរិយា ​បាន​ប្រកាស​ជា​ថ្មី​ថា នឹង​លុប​ចោល​វិថី​សិល្បៈ ដែល​នាង​ធ្លាប់​តាំង​ចិត្ត​ចង់​បន្ត​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ខ្ពស់​ត្រដែត​ នោះ​ហើយ ដើម្បី​ងាក​ទៅ​កសាង​ជីវភាព​ថ្មី​មួយ​ ក្នុង​នាម​ជា​អ្នក​ជំនួញ​ធំ ក្រោយ​ពី​នាង​មិន​អាច​សម្រេច​ក្ដី​​រំពឹង​ក្នុង​តំណែង​លេច​ធ្លោ​ណា​មួយ​ទាល់ ​តែ​សោះពី​អាជីព​សម្ដែង​ បើ​ទោះ​ជា​នាង​ប្រឹង​លែង​ខ្លួន​អង្រួន​អារម្មណ៍​ឲ្យ​មហា​ជន​ជ្រើម​ជ្រួល​នឹង ​កាយ​វិការ​បើក​ចំហ​ទ្រូង ជា​មួយ​នឹង​ការ​បញ្ចេញ​រន្ធ​ផ្ចិត​ទាំង​ផ្ទាំងៗ​ក្ដី។
មុន​នេះ​បន្តិច ​កែវ សូរិយា បាន​ប្រាប់​ថា នាង​នឹង​តស៊ូ​មិន​ដើរ​ចោល​សិល្បៈ​ឡើយ បើ​ទោះ​ជា​នាង​ត្រូវ​ចូល​រោង​ការ​នា​ដើម​ឆ្នាំ​២០១១​ ខាង​មុខ ដើម្បី​វិវត្ត​ខ្លួន​ក្លាយ​ជា​ថៅកែ​សណ្ឋាគារ និង​ផ្ទះ​សំណាក់​តូច​ធំ ដែល​ជា​ចំណែក​ហ៊ុន​របស់​លោក បេ​ ក្វាន់​យុន ជា​អនាគត​ស្វាមី​នោះ​ក្ដី។
ប៉ុន្តែ ​ឆ្លង​ផុត​តែ​ជាង​ពីរ​ខែ​ប៉ុណ្ណោះ តារា​ស៊ិច​ស៊ី​រូប​នេះ បែរ​ជា​ប្រកាស​ឲ្យ​ដឹង​ថា នាង​ចាក​ចេញ​ពី​សិល្បៈ ព្រម​ជា​មួយ​នឹង​ដំណឹង​ថា​ មិន​អាច​រៀប​ការ​ជា​មួយ​គូ​ដណ្ដឹង​ម្នាក់​នោះ​ ដោយ​ជម្រើស​ងាក​ទៅ​ធ្វើ​ជំនួញ​ ខាង​ផ្នែក​បើក​ហាង​កាស៊ីណូ​ធំ​មួយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា​ទៅ​វិញ​។
តារា ​ដែល​សម្បូរ​រឿង​យីអ៊ុន​ដាក់​អារក្ស​ជាន់ ចាប់​តាំង​ពី​នាង​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​ក្មេង​ទំនើង​នៅ​បរិវេណ​ មជ្ឈមណ្ឌល​ស្ប៉ាក​នោះ​មក​រូប​នេះ​ថ្លែង​ថា៖ «ខ្ញុំ​វា​ស៊យ​នោះ​ គឺ​ស៊យ​ពេក​ទៅ​ហើយ ព្រោះ​សូម្បី​តែ​គូ​ដណ្ដឹង​ក៏​ត្រូវ​គេ​ឆក់​យក​ទៅ​ដែរ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​តាំង​ចិត្ត​ថា ត្រូវ​តែ​ផ្អាក​សិល្បៈ​មួយ​រយៈ​ ដើម្បី​​គិត​គូរ​មុខ​ជំនួញ​បើក​កាស៊ីណូ​មួយ​នៅ​ច្រក​អន្លង់ ​វែង​ជា​ជំនួស​វិញ បើ​មិន​អ៊ីចឹង​ខ្ញុំ​ប្រាកដ​ជា​មិន​សប្បាយ​ចិត្ត​ទេ»។
នាង ​និយាយ​ថា ដោយ​សារ​តែ​សិល្បៈ​នឹង​ហើយ​ ទើប​ធ្វើ​ឲ្យ​គូ​ដណ្ដឹង​របស់​នាង បាន​ស្គាល់​តារា​មិន​សូវ​ល្បី​ម្នាក់ ហើយ​បំភ្លេច​ចោល​ស្នេហា​ផ្អែម​ល្ហែម​ធ្លាប់​សាង​ជា​មួយ​គ្នា​អស់​រាប់​ ឆ្នាំ។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ឈឺ​ចាប់ ​និង​ជៀស​វាង​ដាន​អតីត​កាល​គឺ​មាន​តែ​ជម្រើស​ដើរ​ចេញ​ពី​ការ​សម្ដែង ហើយ​ងាក​ទៅ​វិនិយោគ​ក្នុង​គម្រោង​មួយ​នោះ​ប៉ុណ្ណោះ​ ទើប​អាច​ស្ដារ​ភាព​អាប់​អួ​បាន​។
តារា​ដែល​ធ្លាក់​ខ្លួន​កំព្រា​បេះ​ ដូង ក្រោយ​ពី​ត្រូវ​មិត្ត​ភ័ក្តិ​​រួម​អាជីព​ស៊ី​ដាច់​គូ​ស្នេហ៍​លំដាប់​ជា​ សេដ្ឋី​ ​រូប​នេះ​​និយាយ​ថា៖ «ខ្ញុំ​មិន​ឈឺ​ចិត្ត នឹង​ត្រូវ​នាង​នោះ​ឆក់​ស្នេហា​ទេ ប៉ុន្តែ​ខ្ញុំ​ខឹង​ព្រោះ​វា​តែង​ដើរ​សម្អុយ​ថា ខ្ញុំ​អន់ ទើប​ត្រូវ​គូ​ដណ្ដឹង​ទាត់​ចោល ដោយ​ថែម​ទាំង​បន្ត​ឌឺដង​ឲ្យ​ខ្ញុំ​ម្ដង​ជា​ពីរ​ដង​ទៀត»។
ចាប់​តាំង​ពី ​ដើម​ឆ្នាំ​២០១០​មក កែវ សូរិយា ដែល​ឡើង​យីអ៊ុន​ក្រឺតៗ ក្រោយ​រឿង​អាស្រូវ​ដណ្ដើម​ប្ដី​គេ​នោះ​ បាន​ជួប​រឿង​អកុសល​ផ្ទួនៗ ​វាយ​បំបាក់​សតិ​អារម្មណ៍​វិញ ដូច​ជា​បាន​បើក​ឡាន​បុក​របាំង​បែង​ចែក​ថ្នល់​នៅ​ម្ដុំ​វត្ត​មហា​មន្ត្រី រហូត​ត្រូវ​មន្ត្រី​សាលា​រាជ​ធានី​ព្រមាន​ រង​ការ​រិះ​គន់​ពី​សំណាក់​បុរស​ម្នាក់​តាម​រលក​វិទ្យុ​ថា ​ជា​នារី​បង្ហាញ​ប៉ាន់ ត្រូវ​ក្រុម​ស្ទាវ​ព្រួត​វាយ​បំបែក​កញ្ចក់​ឡាន​មុន​នេះ និង​ចុង​ក្រោយ​គឺ​ត្រូវ​គូ​ដណ្ដឹង​បោះ​បង់​។
តារា​រូប​នេះ​បន្ត​ថា ដើម្បី​ជម្រះ​រឿង​ស៊យ​ជាប់ៗ​គ្នា ​ខ្លួន​កំពុង​រៀន​​ភាសា​កូរ៉េ ដើម្បី​ទាក់​ទាញ​ដៃ​គូ​វិនិយោគិន មក​ពី​កូរ៉េ​ខាង​ត្បូង ឲ្យ​ចុះ​មក​បើក​កាស៊ីណូ​នៅ​កម្ពុជា តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។
នាង ​និយាយ​ថា៖ «ក្នុង​គម្រោង​បើក​កាស៊ីណូ​នេះ ខ្ញុំ​គ្មាន​ហ៊ុន​អី​នឹង​គេ​ទេ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ក្រុម​ហ៊ុន​បរទេស​នៅ​កូរ៉េ ​​អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​ចេះ​ភាសា​ក្នុង​ការ​ទំនាក់​ទំនង ​ឲ្យ​ច្រើន​»។
តារា​ដែល​ធីប​ចោល​សិល្បៈ ដើម្បី​សម្រេច​មហិច្ឆតា​ជា​មួយ​ក្រុមហ៊ុន​​បរទេស ​រូប​នេះ​អះ​អាង​ថា ដ្បិត​ថា​នាង​ជា​ឈ្មួញ​កណ្ដាល តែ​បើ​នាង​អាច​ស្រូប​ទាញ​ភាគី​កូរ៉េ មក​​បើក​កាស៊ីណូ​នៅ​អន្លង់​វែង​​បាន នោះ​នាង​ក៏​នឹង​ទទួល​បាន​កម្រៃ​ជើង​សា​ខ្ពស់ ព្រម​ជា​មួយ​នឹង​តួនាទី​ធំ​ដុំ​មួយ​ផង​ដែរ​។
នាង​បន្ត​ថា៖ «បើ​ជោគ​ជ័យ​នឹង​ជំនួញ​ហ្នឹង ខ្ញុំ​ប្រាកដ​ជា​បាន​ប្រាក់​កាស​ច្រើន​ពី​ការ​ចំណេញ​ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​សឹង​សាមសិប​ថ្ងៃ​ក្នុង​មួយ​ខែ ដើម្បី​ឡើង​ចុះ​កូរ៉េ និង​អន្លង់​វែង​ស្ទើរ​គ្មាន​ពេល​បាយ​ផ្ទះ»​។
តារា ​ដែល​មាន​ជីវភាព​ហ៊ឺហា ក្នុង​វ័យ ២៥​ រូប​នេះ​និយាយ​ថា ពេល​នេះ​មិន​ត្រឹម​តែ​សិល្បៈ​ទេ ដែល​នាង​ដក​ខ្លួន គឺ​សូម្បី​តែ​ជំនួញ​ផ្ទាល់​ខ្លួន​រួម​មាន​ហាង​លក់​គ្រឿង​សម្អាង​កាយ និង​ផ្ទះ​សំណាក់​​ ក៏​នាង​ធីប​ចោល​ដែរ។
ក្រៅ​ពី​អះអាង​ថា ការ​ខ្នះ​ខ្នែង​នឹង​គម្រោង​វិនិយោគ​នេះ​មិន​មែន​ព្រោះ​តែ​ចង់​បញ្ឈឺ​ឲ្យ​ អតីត​គូ​ដណ្ដឹង​​ស្ដាយ​ក្រោយ​នោះ ​កែវ​ សូរិយា តប​យ៉ាង​សឿង​ថា៖ «អូ​កុំ​ច្រឡំ គូ​ដណ្ដឹង​ខ្ញុំ​ ទោះ​ជា​ភ្ញាក់​ខ្លួន​ថា​ត្រូវ​ស្រី​នោះ​បោក​ ហើយ​សុំ​ជា​នា​ជា​មួយ​ខ្ញុំ​វិញ​ក៏​ដោយ ក៏​មិន​អាច​ទទួល​បាន​ដែរ។
កែវ សូរិយា បន្ត​ថា ៖ «​ខ្ញុំ​បោះ​បង់​ជំនួញ​តូច​ៗ ហើយ​ងាក​ទៅ​លូក​ដៃ​ក្នុង​គម្រោង​វិនិយោគ​នោះ គ្រាន់​តែ​ចង់​ឲ្យ​មនុស្ស​មួយ​ចំនួន​ដឹង​ថា គេ​អាច​ធ្វើ​អ្នក​មាន​បាន​ ខ្ញុំ​ក៏​អាច​ដែរ​តែ​ប៉ុណ្ណោះ»។
ក្រៅ​ពី​គម្រោង​សង់​កាស៊ីណូ​នៅ​ខេត្ត ​ឧត្ដរមានជ័យ នាង​ក៏​កំពុង​ទាក់​ទង​ក្រុម​ហ៊ុន​កូរ៉េ​ថ្មី​ៗ​ក្នុង​គម្រោង​វិនិយោគ​នៅ​ទី​ តាំង​ផ្សេង​ៗ​ផង​ដែរ អ៊ីចឹង​ហើយ​បើ​កិច្ចការ​មួយ មិន​លេច​ចេញ​រូប​រាង ក៏​រឿង​ដទៃ​នឹង​ជោគ​ជ័យ​ដែរ។
ទាក់​ទិន​នឹង​ការ​វិល​មក​កាន់​សិល្បៈ​ វិញ កែវ សូរិយា ពោល​យ៉ាង​ខ្លី​ថា៖ «រឿង​សិល្បៈ ខ្ញុំ​ពិបាក​ថា​ចូល​វិញ​ណាស់ តែ​បើ​ខ្ញុំ​មាន​លុយ​ច្រើន​ ហើយ​ហ៊ឺហា​មិន​ខ្វះ​ដូច​បំណង​ ខ្ញុំ​នឹង​ចូល​លេង​ម្ដង​ទៀត ដើម្បី​កែ​អផ្សុក»៕

Read more...

លី ច័ន្ទសីហា​ ផ្ទុះ​កំហឹង​ពេល​រំលឹក​រឿង​ស្នេហា​ប្រេះ​ឆា​


តារា​ដែល​បង្កប់​​ដោយ​ស្នាម​ញញឹម​គ្រប់​ពេល​ និង​ទទួល​ជោគជ័យ​ទាំង​អាជីព​ និង​ការងារ​ទាំង​វ័យ​ក្មេង​រូប​នេះ​ កំពុង​លាង​ជម្រះ​បេះ​ដូង​របស់​ខ្លួន​ដែល​បាន​ប៉ះពាល់​​យ៉ាង​ធ្ងន់ធ្ងរ​ ក្នុង​ការ​ប្រឡូក​ប្រឡាក់​នឹង​រឿង​ស្នេហា​ ខណៈ​ដែល​ចាស់​ទុំ​ទាំង​សង​ខាង​ជា​អ្នក​ផ្គត់ផ្គង់​ឲ្យ​រូប​នាង​មាន​គូ​អនាគត ​។​ ប៉ុន្តែ​ទី​បំផុត​ត្រូវ​រលាយ​សាប​សូន្យ​ ក្លាយ​ជា​ខ្យល់​ ពេល​ចាស់​ទុំ​ទាំង​សង​ខាង​ពាក់​មុខ​យក្ស​ដាក់​គ្នា​ ហើយ​រំលាយ​ចំណង​ស្នេហ៍​របស់​កូន​ទាំង​ពាក់​កណ្ដាល​ទី​បែប​នេះ​។​ ការ​មិន​ចង់​រំលឹក​ដល់​រឿង​ស្នេហា​នេះ​ គឺ​នាង​មិន​ចង់​ឲ្យ​ដិតដាម​ជាប់​​ ដូចជា​ស្រមោល​​អន្ទោល​តាម​ប្រាណ​ព្រោះ​នេះ​ គឺ​ជា​ការ​ឈឺ​ចាប់​។​

លី ច័ន្ទសីហា​ បាន​និយាយ​ "​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្អែត​ឆ្អន់​ និង​រាង​ចាល​ជា​ពន់​ពេក​សម្រាប់​ការ​បរាជ័យ​ស្នេហា​ទី​មួយ​នេះ​"។​

តារា​សម្ដែង​ដែល​ទទួល​ជោគជ័យ​ ហើយ​ទស្សនិកជន​ឲ្យ​រហស្សនាម​ថា​ជា​តារា​ទឹក​ភ្នែក​ កម្សត់​រក​ទី​បំផុត​គ្មាន​ ដោយ​គេ​ចាប់​ផ្ដើម​ស្គាល់​នាង​ចាប់​តាំង​ពី​ដើរ​តួ​រឿង​​មរណ​មាតា​មក​ម្ល៉េះ ​នោះ​ លី ច័ន្ទសីហា​ បាន​លើក​ឡើង​ថា​ ធម្មតា​ចាន​នៅ​ក្នុង​រាវ​ បើ​កាល​ណា​មាន​ការ​ប៉ះ​ទង្គិច​ប្រេះ​ស្រាំ​ហើយ​នោះ​ វា​មិន​អាច​ផ្សារ​ភ្ជាប់​ដូច​ដើម​វិញ​បាន​នោះ​ឡើយ​។​ បើ​គ្រួសារ​ទាំង​សងខាង​ធ្វើ​យ៉ាង​នេះ​ទៅ​ហើយ​ គឺ​វា​ចប់​ស្រេចបាច់​​អស់​ហើយ​ និង​គ្មាន​មូល​ហេតុ​អ្វី​ធំ​ដំ​នោះ​ទេ​។​

ចំពោះ​ការ​សោក​ស្ដាយ​សម្រាប់​ខ្ញុំ​ គឺ​ចេះ​តែ​មាន​ហើយ​ ព្រោះ​រឿង​នេះ​ទាំង​ទស្សនិកជន​ ទាំង​មិត្ត​សិល្បៈ​រួម​អាជីព​ គឺ​ពួក​គាត់​បាន​ដឹង​សុះសាយ​ ធម្មតា​មនុស្ស​ស្រី​ទាំង​អស់​ គឺ​មាន​ចិត្ត​ដូច​ជា​ខ្ញុំ​ដែរ​។ តារា​ទទួល​បាន​ជ័យ​លាភី​ខាង​សម្រក់​ទឹក​ភ្នែក​ និង​បាន​តំណែង​ជា​តួ​កម្សត់​ រហូត​មក​រូប​នេះ​ បាន​លើក​ឡើង​ទៀត​ថា​ បញ្ហា​ដែល​ខ្ញុំ​ជួប​កន្លង​មក​ គឺ​ប្រៀប​បី​ដូចជា​ឆាក​ល្ខោន​ដែល​បាន​សម្ដែង​ក្នុង​សាច់​រឿង​តែ​ប៉ុណ្ណោះ​​ ហើយ​ខ្ញុំ​បាន​ឆា​វា​ចោល​អស់​ទៅ​ហើយ​ ពេល​នេះ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ និង​ឆ្ពោះ​ទៅ​មុខ​នោះ​ គឺ​ធ្វើ​យ៉ាង​ណា​ជួយ​ជ្រោមជ្រែង​គ្រួសារ​របស់​ខ្ញុំ​ និង​មុខរបរ​របស់​ខ្ញុំ​ឲ្យ​មាន​ដំណើរ​ការ​រលូន​ទៅ​មុខ​ប៉ុណ្ណោះ​ ហើយ​ក៏​លែង​ខ្វល់​ខ្វាយ​នឹង​រឿង​ស្នេហា​ទៀត​ដែរ​ ព្រោះ​បន្លា​ត្រូវ​បាន​ដក​ចេញ​ពី​ទ្រូង​របស់​ខ្ញុំ​បាត់​ទៅ​ហើយ។

លី ច័ន្ទសីហា ដែល​បាន​ក្លាយ​ជា​ម្ចាស់​ហាង​សម្អាង​ការ​ទាំង​វ័យ​ក្មេង​ បាន​លើក​ឡើង​ទៀត​ថា​ បច្ចុប្បន្ន​ការងារ​សិល្បៈ​របស់​ខ្ញុំ​ចាប់​ផ្ដើម​រវល់​ច្រើន​វិញ​ហើយ​ ព្រោះ​នៅ​រដូវ​ប្រាំង​ខាង​មុខ​នេះ​ខ្ញុំ​កំពុង​ត្រៀម​ថត​ខ្សែ​ភាពយន្ត​ថ្មី​ មួយ​រឿង​ទៀត​ ដែល​ត្រូវ​ជា​វណ្ណកម្ម​ថ្មី​របស់​ផលិតកម្ម​ SCI ដោយ​ខ្សែ​ភាពយន្ត​នោះ​ មាន​ចំណង​ជើង​ថា​ "រដឺន​មាន​ស្នេហ៍"​ ដោយ​ក្នុង​នោះ​ ខ្ញុំ​សម្ដែង​ជា​តួ​ឆ្នាស​ឆ្នើម​កាច​វិញ​ម្ដង​ គឺ​ប្ដូរ​ឥរិយាបថ​​ពី​តារា​ទឹក​ភ្នែក​កម្សត់​មក​ជា​កាច​វិញ​ ហើយ​ខ្ញុំ​សម្ដែង​បាន​ពាក់​កណ្ដោល​និយាយ​រួម​ គឺ​ប្រហែល​ជា​​ ៥០%​ នៃ​ខ្សែ​ភាព​យន្ត​ទាំង​មូល​ហើយ​។​

សីហា បន្ត​ថា​ សម្រាប់​រឿង​ថ្មី​នេះ​ អ្នក​ដឹក​នាំ​បាន​តម្រូវ​ឲ្យ​នាង​ដើរ​តួ​ជា​ជនជាតិ​ជប៉ុន​ ដោយ​មាន​តារា​សម្ដែង​ សារ៉ាយ សក្ខិណា​ ជា​តួ​ឯក​ក្នុង​រឿង​នេះ​ផង​ដែរ​។​ ម្យ៉ាង​ទៀត​ក៏​មាន​ការ​មមាញឹក​នឹង​ការ​ថត​ខារ៉ាអូខេ​ ឲ្យ​ផលិតកម្ម​ក្រៅ​ប្រទេស​ ដើម្បី​អបអរ​សាទរ​ក្នុង​ពិធី​បុណ្យ​ជាតិ​ធំ​ៗ​ ជាក់​ស្ដែង​ដូចជា​ពេល​នេះ​ ខ្ញុំ​កំពុង​តែ​ថត​ MTV ឲ្យ​ផលិតកម្ម​បុប្ផា​ ដើម្បី​ត្រៀម​អបអរសាទរ​​​ក្នុង​ឱកាស​បុណ្យ​អុំទូក​ និង​សំពះព្រះខែ​ខាង​មុខ​នេះ​។​

គួរ​បញ្ជាក់​ថា​ លី ច័ន្ទសីហា​ បាន​បើក​សម្អាង​ការ​របស់​ខ្លួន​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ ក្នុង​សង្កាត់​ ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​។ ការ​បើក​ហាង​នេះ​ត្រូវ​បាន​នាង​អះអាង​ថា​ ដើម​ទុក​ក្នុង​បើក​ហាង​សម្អាង​ការ​នេះ​ គឺ​របស់​ម៉ាក់​ប៉ា​នាង​ទាំង​អស់​​ បើ​គិត​ចំណូល​ពី​ការងារ​សិល្បៈ​សព្វ​ថ្ងៃ​របស់​នាង​ គឺ​មិន​អាច​ឲ្យ​នាង​មាន​លទ្ធភាព​បើក​ហាង​មួយ​នេះ​បាន​ដោយ​ងាយ​ស្រួល​នោះ​ទេ​ ។​

លី ច័ន្ទ​សីហា​ លើក​ឡើង​ថា​ ការងារ​ និង​សិល្បៈ​សព្វ​ថ្ងៃ​ គឺ​គ្រាន់​តែ​បាន​ផ្ដល់​កិត្តិយស​ កេរ្តិ៍​ឈ្មោះ​ និង​ការងារ​បន្តិចបន្តួច​សម្រាប់​នាង​តែ​ប៉ុណ្ណោះ​ ព្រោះ​បើ​រំលឹក​ទៅ​​ចំណូល​ពី​​សិល្បៈ​នេះ​ មិន​អាច​ឲ្យ​នាង​មាន​កម្រិត​ជីវភាព​សមរម្យ​បាន​ឡើយ​។​ ការ​បើក​ហាង​សម្អាង​ការ​នេះ​ នាង​បង្ហើប​ថា​ បាន​ចំណាយ​ដើម​ទុន​អស់​ជិត​ ៦​ម៉ឺន​ដុល្លារ​​ និង​មាន​គ្រប់​បែប​យ៉ាង​ទាំង​អស់​ សម្រាប់​​អតិថិជន​ដែល​ត្រូវ​ការ​៕ ប្រភព​ដក​ស្រង់​ចេញ​ពី​ ទស្សនាវដ្ដី "ធម្មជាតិ”

Read more...

កញ្ញាមីន ក្លាយជាតារា

ភាពយន្តឯកសារដែលនិយាយអំពីការ រៀបចំគម្រោងការប្រកួតបវរកញ្ញាមីន និង ជីវិតរបស់ កញ្ញាមីននៅកម្ពុជា ត្រូវ បានដាក់បញ្ចាំងលើកទីមួយនៅសហរដ្ឋ អាមេរិកកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១០ នេះ ប៉ុន្តែមិនបានបញ្ចាំងនៅ កម្ពុជាទេ។
លោក ម័រថិន ត្រាវីក (Morten Traavik) ដែលជាប្រធានគម្រោងរបស់បវរកញ្ញាមីនបានឱ្យដឹងតាម រយៈអ៊ីម៉ែលថា ខ្សែភាពយន្តឯកសារនេះដឹកនាំដោយលោក ស្តេន ហ្វេនហ្គោល (Stan Feingold) ជាមួយនឹង ក្រុមការងារជនជាតិ អាមេរិកាំង និង កាណាដា ។ ខ្សែភាពយន្តមានរយៈពេល ៧១ នាទី និង ១១ នាទីនេះ ។ លោកបន្តថា ខ្សែភាពយន្តនេះត្រូវបានចាប់ផ្តើមថតកាលពីខែធ្នូឆ្នាំ ២០០៨ និង បញ្ចប់នៅខែមករា ឆ្នាំ ២០១០ នេះ ហើយខ្សែភាពយន្តនេះនិយាយពីគម្រោងប្រកួតបវរ កញ្ញាមីន ដែលលើកឡើងពីបញ្ហាដ៏សំខាន់ៗទាក់ទង នឹងឥទ្ធិពលអាក្រក់របស់គ្រាប់មីន និង គ្រាប់មិនទាន់ ផ្ទុះ ហើយនិងលើកឡើងពីការរើសអើងដែលជន រងគ្រោះ និង ជនពិការកំពុងតែប្រឈមមុខនៅក្នុង ប្រទេសកម្ពុជា ។ ដោយការយកភាពក្លាហានដែល គួរឱ្យកោតសរសើរ និង ភាពរឹងប៉ឹងហ្មត់ចត់ផ្ទាល់ ខ្លួនរបស់បេក្ខជនបវរកញ្ញាមីន ខ្សែភាពយន្តនេះបាន ធ្វើឱ្យដំណឹងផ្សព្វផ្សាយរបស់លោក ម័រថិន ដែល និយាយថា “មនុស្សគ្រប់រូបមានសិទ្ធិស្អាត” នោះ កាន់តែមានប្រសិទ្ធភាពឡើងថែមមួយកម្រិតទៀត
កញ្ញា ដូស សុភាព អាយុ ១៩ ឆ្នាំ ដែលជា បវរកញ្ញាមីនជាប់ចំណាត់ថ្នាក់លេខមួយកាលពីឆ្នាំ ២០០៩ និង ជាតួសម្តែងនៅក្នុងខ្សែភាពយន្តឯកសារ នេះបាននិយាយឱ្យដឹង នៅមួយថ្ងៃមុនចាប់ផ្តើមបញ្ចាំងភាពយន្តនេះថា កញ្ញាមីនដឹងពីការចាក់បញ្ចាំងរឿងនោះទេ ដោយ ហេតុថាមិនមានអ្នកណាម្នាក់បានឱ្យដំណឹងដល់រូប នាង ក៏ដូចជាសមាជិកគ្រួសារដទៃទៀតរបស់នាង ដែលបានចូលរួមសម្តែងដែរនោះ ។ នាងបាននិយាយ ថា “ខ្ញុំពិតជាចង់មានវត្តមាននៅក្នុងពេលដែល ខ្សែភាពយន្តនោះត្រូវគេដាក់បញ្ចាំងណាស់ និង ចង់ឱ្យគេ យករឿងនេះមកដាក់បញ្ចាំងជាសាធារណៈ នៅស្រុកខ្មែរដែរ ។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយ ចិត្តរកអ្វីមក ប្រៀបមិនបាននោះទេ ព្រោះអីខ្ញុំមិន ដែលនឹកស្មានថាខ្ញុំពិការអ៊ីចឹងហើយនៅមានកម្មវិធី ប្រឡងបវរកញ្ញាមីនទៀត ។ កន្លងមកខ្ញុំធ្លាប់តែ ឃើញតាមទូរទស្សន៍មានគេប្រឡងបវរកញ្ញាសម្រាប់ តែអ្នកជើងមិនពិការ ។ ខ្ញុំពិតជា សប្បាយចិត្តមែន ទែន” ។ កញ្ញា ដូស សុភាព បានបញ្ជាក់ប្រាប់ថា មូលហេតុដែលនាងចង់ចូលរួម និង ចង់ឱ្យគេយក ខ្សែភាពយន្តនោះមកដាក់បញ្ចាំងនៅស្រុកខ្មែរ ព្រោះ ថា ការថតខ្សែភាពយន្តនោះបានធ្វើឱ្យកញ្ញាមានចិត្ត អំណត់ និង ចេះខំប្រឹងតស៊ូឡើងដើម្បីឱ្យដូចអ្នក ដែលមិនពិការ ។ កញ្ញាថា “ម៉្យាងវិញទៀតខ្ញុំចង់ បង្ហាញឱ្យគេដឹងថា មនុស្សពិការក៏មានសមត្ថភាព និង បញ្ញាដូចមនុស្សធម្មតាដែរ ។ កន្លងមកធ្លាប់ មានគេមើលងាយខ្ញុំជាមនុស្សពិការ នេះខ្លាំងណាស់ ។ គេហៅយើងអ៊ីចេះអ៊ីចុះ និង ចំអកឱ្យខ្ញុំថា ពិការអ៊ីចឹង មករៀនអីទៀត មិននៅផ្ទះទៅ ។ ក្រោយពី ថតរឿង ហ្នឹងហើយមក ខ្ញុំមានចិត្តកាន់តែអំណត់ឡើង និង ចង់ ឱ្យគេទទួលស្គាល់ជនពិការនៅក្នុងសង្គមដែរ” ។
កញ្ញា ដូស សុភាព និយាយពីរឿងថតនោះ បន្តទៀតថា ជនបរទេសនោះបានមកថតនាង ឪពុក ម្តាយ និង បងប្អូនរបស់នាង ។ គេប្រាប់ថា គោល បំណងនៃការផលិតជាខ្សែភាពយន្តនោះគឺគេចង់ដឹងពីការរស់នៅរបស់នាង ក៏ដូចជាជីវភាពប្រចាំថ្ងៃរបស់ គ្រួសារនាង និង ពីមូលហេតុដែលបណ្តាលឱ្យនាង ក្លាយជាជនពិការដោយសារ គ្រាប់មីន ។ ការថត នោះធ្វើឡើងនៅក្នុងឆ្នាំ ២០០៩ គឺនៅមុនពេល នាងទទួលបានជើងសិប្បនិម្មិតដែលមានតម្លៃ ប្រ-ហែលជា ២០.០០០ ដុល្លារអាមេរិក ។ នាងថា នាងចំណាយពេលជាង ២ ថ្ងៃក្នុងការថតទាំងនៅ ផ្ទះរបស់នាងនៅ ឯខេត្តបាត់ដំបង និង នៅក្នុង ទីក្រុងភ្នំពេញ ។ វាពិបាកចំពោះនាងដែរនៅពេល ដើរតួនោះ ព្រោះកន្លែងខ្លះ គេឱ្យនាងដើរនៅហាល ថ្ងៃដើម្បីឱ្យមានពន្លឺគ្រប់គ្រាន់ និង គេសួរសំណួរ នាងជាច្រើនផងដែរ ។ ក្រៅពីនោះ គេថតស្ទើរ គ្រប់សកម្មភាពរបស់គ្រួសារនាង ដូចជា ការបោក គក់សម្លៀកបំពាក់ ការចម្អិនអាហារ និង ការហូប ចុកជាដើម ហើយបើតាមនាងដឹង ពួកអ្នកផលិតខ្សែ ភាពយន្តនោះក៏មានថតបេក្ខនារីដែលចូលរួមនៅ ក្នុងការប្រកួតបវរកញ្ញាមីននោះដែរ មិនមែនមាន តែគ្រួសារនាងប៉ុណ្ណោះទេ ។
លោក ដូស អៀង អាយុ ៤៩ ឆ្នាំដែលជា ឪពុករបស់កញ្ញា ដូស សុភាព ក៏បានឱ្យដឹងដែរថា ពួកជនបរទេស ដែលចុះមកថតដល់ផ្ទះរបស់គាត់នោះ បានសួរគាត់ពីរឿងដែលកូនស្រីគាត់ សុភាព ក្លាយ ជាពិការ ។ គាត់បាន ប្រាប់គេថា នាងបានត្រូវមីននៅ ពេលដែលនាងមានអាយុ ៦ ឆ្នាំ នៅក្នុងឃុំអម្ពិល ប្រាំដើម ស្រុកបរវេល ខេត្តបាត់ដំបង គឺឆ្នាំ ១៩៩៦ ដែលនៅពេលនោះគាត់ (ឪពុក) នៅជាទាហានរដ្ឋ កម្ពុជា (របស់រដ្ឋាភិបាល) ។ នៅពេលមុនកើតហេតុ កូនស្រី សុភាព បានទៅសួរសុខទុក្ខគាត់នៅក្នុង ឃុំអម្ពិលប្រាំដើម ។ ស្របពេលនោះ ពួកទាហាន ប៉ុល ពត បានវាយឆ្មក់ចូលមក ។ ពួកគាត់ក៏នាំគ្នា រត់ ហើយទាក់ខ្សែមីន ហៅថាមីន ៦៩ ដែល បណ្តាលឱ្យកូនស្រីគាត់ពិការជើងឆ្វេងម្ខាង ហើយ គាត់រងរបួសត្រង់ដៃឆ្វេងម្ខាងដែរ ។ បន្ទាប់ពីរង គ្រោះដោយសារមីននោះមក ពួកគាត់ក៏ត្រូវគេយកទៅ សង្គ្រោះនៅពេទ្យភូមិភាគប្រាំដែលគេហៅថា ពេទ្យ សូវៀត នៅក្នុងខេត្តបាត់ដំបង ហើយបន្ទាប់មកគាត់ ក៏ត្រូវគេកាត់រំសាយនៅក្នុងឆ្នាំដដែលនោះ បន្ទាប់ពី ចូលធ្វើជាទាហានអស់រយៈពេលជាង ១៤ ឆ្នាំមក (១៩៨៣ ដល់ ១៩៩៦) ។
សូមបញ្ជាក់ដែរថា កញ្ញា ដូស សុភាព រស់ នៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ កញ្ញាទើបប្រឡងជាប់ថ្នាក់ទី ១២ ទុតិយភូមិ នៅឆ្នាំ ២០១០ នេះ ។ នាពេលអនាគត កញ្ញាចង់ក្លាយជាអ្នកគណនេយ្យម្នាក់នៅអង្គការ ក្រៅរដ្ឋាភិបាលមួយ ប៉ុន្តែគោលបំណងនោះមិនដឹង ជាបានសម្រេចឬយ៉ាងណានោះទេ ព្រោះគ្រួសារ របស់កញ្ញាមិនមានលទ្ធភាពឱ្យកញ្ញាបន្តការសិក្សា នៅថ្នាក់មហាវិទ្យាល័យ ។
គួររំឭកផងដែរថា កាលពីឆ្នាំ ២០០៩ កន្លងមក នេះ រដ្ឋាភិបាលកម្ពុជាបានហាមមិនឱ្យមានការប្រឡង ជ្រើសរើសកញ្ញាមីននោះឡើយ ព្រោះការប្រកួត នោះអាចជារឿងចំអក ឬ ការមាក់ងាយចំពោះជន ពិការ ៕

Read more...

កែវ នីសា លេច​មុខ​ជា​មួយ​អង្គរក្ស​និង​​រថយន្ត​ទំនើប


កែវ​ នីសា ដែល​សម្ងំ​លែង​រាប់​អាន​ជា​មួយ​ក្រុម​អ្នក​សិល្បៈ​នោះ បាន​លេច​មុខ​វិញ​ហើយ ក្នុង​កម្មវិធី​ខួប​កំណើត​តារា​សម្ដែង​តេង លក្ខណា កាល​ពី​រាត្រី​ថ្ងៃ​​ពុធ​សប្តាហ៍​នេះ​ នៅ​សណ្ឋាគារ​ណាហ្គាវើល។ អ្វី​ដែល​គេ​ភ្ញាក់​ផ្អើល​នោះ គឺ​នាង​បាន​បង្ហាញ​មុខ​ជា​មួយ​រថយន្ត​តម្លៃ​ជាង​១០​ម៉ឺន ​Range Rover ពណ៌​ខ្មៅ​ថ្មី​សន្លាង ព្រម​ជា​មួយ​នឹង​អង្គរក្ស។

បើ​ទោះ​ជា​គ្រាន់​តែ​ចុះ​ពី​លើ​រថយន្ត​ភ្លាម ស្រាប់​តែ​អង្គរក្ស​របស់​នាង កែវ និសា ​តារា​ល្បី​ល្បាញ​ មិន​ធម្មតា​ក្នុង​ពិភព​ស្នេហា​ចម្រូង​ចម្រាស​ បាន​បើក​ចាក​ចេញ​ទៅ​ចត​នៅ​ទី​តាំង​ដែល​គ្មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ មហាជន​ក្ដី​ ក៏​រូប​ភាព​ហ៊ឺហា​នេះ​ត្រូវ​បាន​អ្នក​បាន​ឃើញ តាម​មើល​មិន​ដាក់​ភ្នែក​ឡើយ។ តារា​ដែល​ឈរ​រ៉េរ៉ នៅ​មុខ​ក្លោង​ទ្វារ​សណ្ឋាគារ​ណាហ្គា​វើល​មួយ​រូប​កាល​ពី​យប់​មិញ​ បាន​ថ្លែង​ប្រាប់​Sabay​ថា កែវ និសា ពិត​ជា​ឡូយ​មិន​ធម្មតា​ឡើយ ព្រោះ​រថយន្ត​ដែល​ជូន​នាង​មក​គឺ​ម៉ាក Range Rover ដែល​ជា​ស៊េរី​ចុង​ក្រោយ មាន​តម្លៃ​ខ្ពស់។ លោក​និយាយ​ថា «ខ្ញុំ​ឃើញ​និសា​ជិះ​ឡាន​ហ្នឹង​ ដោយ​មាន​អង្គរក្ស ពីរ​នាក់​គឺ​ម្នាក់​បើក​​ឡាន​ និង​ម្នាក់​ទៀត​អង្គុយ​នៅ​ពី​មុខ ចាំ​បើក​ទ្វារ​អោយ​នាង​ចុះ​ទៀត​ផង​»។ លោក​បន្ត​ថា ក្នុង​ពេល​ចុះ​ពី​ឡាន នាង​មិន​បាន​ញញឹម​ដាក់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ទេ គឺ​សូម្បី​តែ​​លោក​ដែល​ជា​តារា​ធ្លាប់​លេច​មុខ​ក្នុង​សកម្មភាព​សិល្បៈ​ជា​ មួយ​នាង​ម្ដង​ម្កាល ក៏​នាង​ធ្វើ​មិន​ឃើញ​ដែរ។

ដូច​គ្នា​នឹង​ការ​អះ​អាង​នេះ កែវ និសា មិន​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ណា​មួយ​ជុំវិញ ការ​បាត់​ខ្លួន​របស់​នាង ក្នុង​ពិភព​សិល្បៈ​ នៅ​ពេល​Sabay​​តាម​ជជីក​សួរ​ឡើយ។ នាង​បាន​ត្រឹម​តែ​ញញឹម​ ហើយ​ដើរ​គេច​ចេញ​​តែ​ប៉ុណ្ណោះ​។ ទោះ​យ៉ាង​ណា តារា​រូប​នេះ ហាក់​ដូច​ជា​មិន​ខ្វល់​នឹង​ការ​ប្រមាញ់​រូប​ពី​ក្រុម​អ្នក​កាសែត​ឡើយ ដោយ​នាង​ឈរ​អោយ​ថត ព្រម​ជា​មួយ​នឹង​ស្នាម​ញញឹម​ធ្វើ​ព្រងើយ បើ​ទោះ​ជា​នាង​ធ្វើ​ជា​មិន​ឮ​អ្នក​សារព័ត៌មាន​សួរ​នាំ​ ក្នុង​ពិធី​នោះ​ក្ដី។


កែវ និសា លេច​មុខ​លើក​នេះ មិន​មែន​ក្នុង​ឋានៈ​ជា​នារី​សាមញ្ញ​ដូច​មុន​ឡើយ​ ខណៈ​ដែល​ពេល​ចាក​ចេញ​ទៅ​វិញ នាង​ត្រូវ​បាន​រថយន្ត​ទំនើប​នោះ បើក​មក​ទទួល​ដល់​មាត់​ច្រក ហើយ​មាន​ទាំង​បុរស​ពាក់​អាវ​ជា​អង្គរក្ស ស្ទុះ​ចុះ​មក​បើក​ទ្វារ​អោយ​ដោយ​ភាព​ញញើត​ញញើម​នោះ​ទៀត។ នាង​ចាប់​ផ្ដើម​ហ៊ឺហា​ ក្រោយ​ពី​មាន​ព័ត៌មាន​ថា ត្រូវ​បុរស​វ័យ​ចំណាស់ ដែល​ ​មាន​ឥទ្ធិពល​ម្នាក់​ធ្វើ​ការ​ទំនុក​បម្រុង។ ទោះ​យ៉ាង​ណា ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ នៅ​ត្រឹម​តែ​ជា​ការ​លេច​ឮ​ដែល​គ្មាន​ការ​ពិត និង​ពោរពេញ​ដោយ​អាថ៌​កំបាំង​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​នាង​មិន​ព្រម​ធ្វើ​ការ​បក​ស្រាយ​ក្នុង​​ពេល​លេច​មុខ​ដូច្នេះ។ តាម​រយៈ​ការ​លេច​មុខ​លើក​ដំបូង​នេះ នាង​អាច​បន្ត​លេច​មុខ​ក្នុង​កម្មវិធី​សិល្បៈ​បន្ត​បន្ទាប់​ទៀត បើ​ទោះ​ជា​គេ​មិន​ច្បាស់​ថា នាង​នឹង​អាច​វិល​ចូល​វិស័យ​សម្ដែង​វិញ ឬ​យ៉ាង​ណា​ក្ដី៕

Read more...

ម៉ាក់​សែន សូនីតា ទិញ​ផ្ទះ​មួយ​ជុង​តម្លៃ​ជាង​១៨​ម៉ឺន​ដុល្លារ

តារា ​សម្ដែង​ល្បី​ល្បាញ​វ័យ​ក្មេង​ នាង​ម៉ាក់សែន សូនីតា ត្រូវ​បាន​គេ​អះ​អាង​ថា ទើប​តែ​ទិញ​ផ្ទះ​មួយ​ជុង​តម្លៃ​ជាង​១៨​ម៉ឺន​ដុល្លារ​យ៉ាង​ហ៊ឺហារ នៅ​កណ្ដាល​ក្រុង​តា​ខ្មៅ បើ​ទោះ​ជា​ម្នាក់ៗ​លើក​ឡើង​ថា នាង​និង​លោក​ឧកញ៉ា​ម្នាក់​ដែល​គេ​សង្ស័យ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ភាព​ឡូយ​ឆាយ​របស់​នាង​ បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​គ្នា​ទៅ​ហើយ​ក៏​ដោយ។

អាជីវករ ផ្សារ​តា​ខ្មៅ​ចាស់​ ពីរ​បី​នាក់​ផ្សេង​គ្នា ដែល​អះ​អាង​មាន​តូប​ជាប់​​កន្លែង​លក់​មាស​របស់​ម្ដាយ​តារា​ស្រី​រូប​នេះ ប្រាប់​Sabay​​ថា នាង​ម៉ាក់សែន សូនីតា ទើប​តែ​ទិញ​ផ្ទះ​មួយ​ជុង នៅ​ជាប់​ផ្លូវ​ធំ នៅ​បរិវេណ​បុរី​​ផ្សារ​តាខ្មៅ​ថ្មី ក្នុង​តម្លៃ​ជាង​​១៨​ម៉ឺន​ដុល្លារ កាល​ពី​កន្លះ​ខែ​មុន។ ប្រភព​អ្នក​ដឹង​រឿង​ច្បាស់​ទាំង​នោះ​​​ថ្លែង​ថា «​ខ្ញុំ​ឮ​ម៉ាក់​នាង ​ទើប​តែ​អួត​ប្រាប់​ពួក​ខ្ញុំ​ថា គាត់​ទិញ​ផ្ទះ​បាន​នៅ​ទី​នោះ តែ​ត្រង់​ថា បាន​លុយ​មក​ពី​ណា​គឺ​ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​ខ្ញុំ​លក់​មាស​ដែរ​តែ​អត់​សល់​លុយ​ដល់​ម្ល៉ឹង​នោះ​»។ អ្នក​ស្រី​សុភា អាជីវករ​ម្នាក់​នៅ​ផ្សារ​តាខ្មៅ​ចាស់ លើក​ឡើង​ដូច​គ្នា​ថា «ម៉ាក់​អា​សូរិយា (សូរិយា​បង​ស្រី​ម៉ាក់សែន​ សូនីតា) ​​​​ទិញ​ផ្ទះ​ហ្នឹង ព្រោះ​ឮ​ថា​ចង់​បើក​ហាង​អោយ​កូន​​ តែ​ខ្ញុំ​អត់​ដឹង​ថា ចង់​បើក​លក់​អី​នោះ​ទេ»។

ផ្ទះ​មួយ​ជុង​តម្លៃ​ខ្ពស់ ​ដែល​តារា​វ័យ​ក្មេង​រូប​នេះ ​ទិញ​បាន​ក្នុង​ពេល​វិបត្តិ​សេដ្ឋកិច្ច កំពុង​កប់​ក្បាល​នេះ មិន​ត្រូវ​បាន​គេ​ជឿ​ថា ជា​ចំណែក​ប្រាក់​សុទ្ធសាធ ដែល​បាន​ពី​សិល្បៈ របស់​នាង ឬ​ពី​ការ​លក់​ដូរ​​មាស និង​ផ្លាកទីន​ ដែល​ម្ដាយ​របស់​នាង ​បើក​លក់​ក្នុង​តូប​ពីរ​ជាប់​គ្នា នៅ​ផ្សារ​តាខ្មៅ​ចាស់​នោះ​ទាំង​ ស្រុង​ទេ ពោល​គឺ​​វា​កំពុង​តែ​ក្លាយ​ជា​រឿង​រសើប​ថា មាន​ជំនួយ​ពី​ខាង​ក្រៅ ក្រោយ​ពេល​ម៉ាក់សែន សូនីតា ចាប់​ផ្ដើម​ល្បី​ល្បាញ។

ដើម្បី​ចង់​ដឹង​ការ​ពិត​នេះ Sabay បាន​ព្យាយាម​ស្កាត់​ជួប តារា​រូប​នេះ ក្នុង​ឱកាស​បង្ហាញ​ម៉ូដ​នៅ​ចតុមុខ ហើយ​ត្រូវ​បាន​នាង​ទទួល​ស្គាល់​ថា នោះ​ជា​ព័ត៌មាន​ពិត។ ទោះ​យ៉ាង​ណា នាង​នៅ​តែ​បដិសេធ​ថា មិន​មែន​ជា​ចំណែក​ប្រាក់​កាស ដែល​​​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​បុរស​ណា​ឡើយ។ ម៉ាក់សែន សូនីតា ថ្លែង​ទាំង​ចុង​មាត់​ចុង​ក ក្រោយ​បញ្ចប់​ការ​ដើរ​បង្ហាញ​ម៉ូដ​ថា «អូ​ផ្ទះ​ហ្នឹង ទើប​តែ​ទិញ​មែន តែ​មិន​មែន​លុយ​ខ្ញុំ​ទាំង​ស្រុង​ទេ គឺ​ប្រាក់​របស់​ម៉ាក់​ប៉ា​ខ្ញុំ​តើ ខ្ញុំ​ឯ​ណា មាន​ប្រាក់​បួន​ដប់​ម៉ឺន​ទិញ​ផ្ទះ​នោះ»។ នាង​អះ​អាង​ថា នាង​មិន​ចង់​និយាយ​រឿង​ទិញ​ផ្ទះ​នេះ​ច្រើន​ទេ ដោយ​សារ​តែ​មិន​ចង់​អោយ​អ្នក​ដឹង​មាន​គំនិត​គិត​​ថា នាង​ទិញ​វា​បាន​ដោយ​សារ​ជំនួយ​ពី​ខាង​ក្រៅ។ តារា​រូប​នេះ​ថ្លែង ក្នុង​ទឹក​មុខ មិន​សូវ​នឹង​ន​ថា «លុយ​ម៉ាក់​ខ្ញុំ​ទេ អ៊ីចឹង​ហើយ​ទើប​ តាំង​ពី​ខ្ញុំ​ទិញ​បាន​ ខ្ញុំ​អត់​ធ្វើ​ពិធី​ឡើង​ផ្ទះ​ធំ​ដុំ ព្រោះ​ខ្ញុំ​អត់​ចង់​អោយ​គេ​ថា​អញ្ចេះ​អញ្ចុះ។» រួច​ក៏​​សុំ​ទៅ​ផ្លាស់​សំលៀក​បំពាក់ ធ្វើ​ព្រងើយ ដោយ​សួម្បី​តែ​សំនួរ​ថា នាង​គ្រោង​បើក​ហាង​ឬ​ ក៏​អត់​នោះ ក៏​ត្រូវ​បាន​បដិសេធ​ឆ្លើយ​ដែរ។ នាង​ថ្លែង​ថា «ឈប់​សិន​បង ខ្ញុំ​ដូរ​សំលៀកបំពាក់​សិន ព្រោះ​ខាង​ហាង​គាត់​ប្រញាប់» រួច​ក៏​ដើរ​គេច​ចេញ​បាត់​​៕

Read more...

អាង សុនី​តា តារា​សំដែង​រំពឹង​ថ្ងៃ​អនាគត​ក្លាយ​ជា​មេ​ធាវី

កញ្ញា​អាង សុនីតា ជា​តារា​​សំដែង​កាយ​វិការ​ខារ៉ា​អូខេ​​​មាន​វ័យ​​​១៩​ឆ្នាំ។ កន្លង​មក​ប្រិយ​មិត្ត​​ទស្សនិក​ជន​ពិត​ជា​ធ្លាប់​បាន​ឃើញ​ទេព​កោសល្យ​សំដែង​ របស់​នាង​តាម​រយៈ​​ស្ប៉ត​ផ្សាយ​​ពាណិជ្ជ​កម្ម​ ដែល​​​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ ជា​ពិសេស​តាម​រយៈ​ខ្សែ​​​វីដេអូ​ភាគ​រឿង «ល្មម​ហើយ​លោក​ប្តី» ដែល​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ និង​រឿង «ផ្កា​រីក​ពេញ​​រដូវ» នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ី​ អាគ្នេយ៍ ។ កញ្ញា​អាង សុនីតា ​ឱ្យ​ដឹង​ថា នាង​បាន​​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សំដែង​ទៅ តាម​និស្ស័យ​ចូល​ចិត្ត​របស់​នាង​​​តាំង​ពី​ឆ្នាំ​២០០៨ មក ក្រោយ​ពី​ប្រឡង​ជាប់​ជា​​កញ្ញា​ឯក ប្រ៊ីត​ស្តុន ចំណាត់​ថ្នាក់​លេខ​៣ ។ ​ពី​ដំបូង​នាង​ត្រូវ​​​គេ​​ជ្រើស​រើស​ឱ្យ​ចូល​រួម​​សំដែង​ស្ប៉ត​ស្រា​បៀរ​ និង​បន្ទាប់​មក​​មាន​ផលិត​កម្ម​ជា​ច្រើន​ទាំង​​ក្នុង និង​ក្រៅ​ប្រទេស​ឱ្យ​នាង​ចូល​រួម​សំដែង​​កាយ​វិការ​​ខារ៉ា​អូខេ​​ដូច​ជា​ ផលិត​កកម្ម​ប៊ិក​មែន ឯក​រាជ្យ Rock និង​ផលិត​កម្ម​ហង្ស​មាស ​។ ក្រៅ​ពី​នេះ​នាង​ថត​ស្ប៉ត​​​សាប៊ូ​កក់​សក់ ទឹក​ផ្លែ​ឈើ ជា​ពិសេស​ស្ប៉ត​និយាយ​ពី​ទេស​ចរណ៍​។

កញ្ញា​អាង សុនីតា ដែល​ទើប​តែ​​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាង​២​ឆ្នាំ​នេះ​ប៉ុណ្ណោះ តែ​​មាន​ឱកាស​បាន​ចូល​រួម​សំដែង​​ក្នុង​ខ្សែ​វីដេអូ​​ជា​ច្រើន​រឿង​ដូច​ជា​ រឿង «សម្លាញ់» «កន្ទោង​ផ្តាច់​​ព្រលឹង» «ផ្កា​រីក​ពេញ​រដូវ» «វិទ្យា​ល័យ​ខ្មោច» «ល្មម​ហើយ​លោក​ប្តី» និង​រឿង «ខ្មោច​ពោះ​ធំ» ជា​ដើម។ ប៉ុន្តែ​នាង​មិន​ទាន់​បាន​ក្លាយ​ជា​តួ​ឯក​នៅ​ឡើយ​ទេ ។
ពេល​នេះ​កញ្ញា​អាង សូនីតា ​បែរ​ជា​ចង់​លា​ឈប់​ពី​វិស័យ​សិល្បៈ​សំដែង​ ហើយ​ងាក​ទៅ ប្រកប​មុខ​របរ​ផ្សេង​វិញ ដោយ​នាង​គិត​ឃើញ​ថា សិល្បៈ​កាត់​កប​បាន​​តែ​នៅ​ពេល​នាង​មាន​រូប​រាង​ស្អាត​ វ័យ​ក្មេង​ តែ​ពេល​នាង​មាន​វ័យ​ចំណាស់​សាច់​ជ្រីវ​​ជ្រួញ​​គេ​ប្រាកដ​ជា​លែង​ហៅ​នាង​ថត​ ហើយ​។ នាង​​គិត​ថា ​ពេល​នេះ​នាង​ត្រូវ​តែ​ស្វែង​រក​មុខ​របរ​ផ្សេង​ឱ្យ​ហើយ​សិន ទើប​ជា​ការ​ល្អ ។
កញ្ញា ​អាង សុនីតា ​មាន​មហិច្ឆ​តា​ចង់​ធ្វើ​ជា​មេ​ធាវី​ ​នា​ពេល​អនាគត ។ ដោយ​សារ​​តែ​ជីវ​ភាព​ឪពុក​ម្តាយ​​របស់​នាង​​នៅ​​​ខេត្ត​​ក្រចេះ​ មាន​ការ​ខ្វះ​ខាត ទើប​នាង​​ចូល​​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដើម្បី​រក​ប្រាក់​បន្ត​​ការ​ សិក្សា​ផ្នែក​ច្បាប់ ​ប្រាថ្នា​ក្លាយ​ជា​មេ​ធាវី ។ ​នាង​រំពឹង​​ថា នាង​​​តស៊ូ​១០​ឆ្នាំ​ទៀ​ត​នឹង​បាន​លទ្ធ​ផល​ជា​មិន​ខាន​ ហើយ​ក៏​មិន​គិត​ថា ហួស​ពេល​ដែរ ។
តារា​រូប​ស្រសក់​នេះ​អះ​អាង​ថា ពេល​នេះ​ម្តាយ​​របស់​​នាង​មិន​ទាន់​ចង់​ឱ្យ​​នាង​មាន​ស្នេហា​​ទេ ចាំ​១០​ឆ្នាំ​ទៀត​​ទើប​ឱ្យ​​យក​ប្តី​តែ​ម្តង ។ ​ទោះ​បី​ជា​យា៉ង​ណា​ក្តី ​នាង​កំពុង​តែ​លួច​សំឡឹង​មើល​បុរស​មួយ​ចំនួន​ថា តើ​នាង​អាច​ទុក​ចិត្ត​ផ្ញើ​ជីវិត​បាន​ដែរ ឬអត់​ ៕

Read more...

ទឹម រដ្ឋា៖”ការ​ដើរ​បង្ហាញ​ម៉ូដ​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ”

ក្នុង​ពិធី​ឡើង​គេហដ្ឋាន​​ថ្មី​របស់​ អ្នក​នាង លី ម៉ារីណា ​កាល​ពី​យប់​មិញ​តារា​បង្ហាញ​ម៉ូដ​សាច់​សខ្ចី​រាង​ខ្ពស់​ស្រឡះ ​ទឹម​ រដ្ឋា​ ​​បាន​លេច​មុខ​​ដោយ​ការ​ដើរ​បង្ហាញ​​ប្រកប​ដោយ​ទឹក​មុខ​ស្រស់​ញញឹម​និង​ សំលៀក​បំពាក់​ដ៏​ស្រស់​សោភា។
កញ្ញា​ទឹម រដ្ឋា​តារា​បង្ហាញ​ម៉ូដ​ដ៏​ស្រស់​ស្អាត​បាន​ប្រាប់ Sabay នា​ពិធី​នោះ​ ថា ការ​ដើរ​បង្ហាញ​ម៉ូដ​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​រូប​នាង។ “ថ្ងៃ​នេះ ​ពិត​ជា​មាន​សេចក្ដី​រីករាយ​យ៉ាង​ខ្លាំង ដោយ​បាន​មក​ដើរ​បង្ហាញ​ម៉ូក​ជូន​ភ្ញៀវ​ទស្សនា​កម្សាន្ត​ក្នុង​ពិធី​ឡើង​​ គេហដ្ឋាន​​ថ្មី​នេះ។”
ក្នុង​សំលៀក​បំពាក់​ឈុត​ពណ៌​ស តារា​បង្ហាញ​ម៉ូដ​រូប​រាង​ស្រស់​ស្រលូន​​រូប​នេះ​ បាន​បន្ត​ទៀត​ថា​ ការ​ដើរ​បង្ហាញ​ម៉ូដ​គឺ​យើង​មិន​ពឹង​ទាំង​​ស្រុង​លើ​ចំណង់​ចំណូល​របស់​យើង​ តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ សំខាន់​ត្រូវ​ខំ​ប្រឹង​ហ្វឹក​ហាត់​​ដោយ​ខ្លួន​ឯង​ជា​ប្រចាំ​រួម​ជា​មួយ​និង​ ទេព​កោ​សល្យ​គួប​ផ្សំ​​ផង​ដែរ។
តារា​បង្ហាញ​ម៉ូដ​ ទឹម រដ្ឋា​ ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​តារា​បង្ហាញ​ម៉ូដ​របស់​ក្រុម Cambodia Supper Modal ដែល​ទើប​តែ​មាន​វត្ត​មាន​ក្នុង​ពិធី​ពិព័រណ៍​រំឭក​ខួប​ល្ខោន​ស្បែក ​ខ្មែរ​និង​របាំ​អប្សរា​កន្លង​ទៅ​ថ្មីៗ។

Read more...

ធី វណ្ណនីដា ពន្លកថ្មី​កំពុងរីក​ក្នុងពិភព​សិល្បៈ​​ចំរៀង

នៅ ​ក្នុង​ពិភព​សិល្បៈ​ចំរៀង និង​សំដែង​កាយ​វិការ​ខារ៉ា​អូខេ​​កញ្ញាធី វណ្ណនីដា ​ថត​​​ឱ្យ​ផលិត​កម្ម​ក្នុង​​ប្រទេស​មួយ​ចំនួន​ដូចជា​ផលិត​កម្ម​​ប៊ី​មី​ យូស៊ិក និង​ផលិត​កម្ម​​មហា​ហង្ស​​ជាដើម ។
កញ្ញា​ធី វណ្ណ​នីដា ក្នុង​វ័យ​១៩​ឆ្នាំ​​ ក្រោយ​​ពី​ចេញ​លក់ស៊ីឌី​ និងវីស៊ីឌីវ៉ុល​ទី​១​របស់​ផលិតកម្ម​មហា​ហង្ស​​តាម​រយៈ​បទ​ចង់បាន​ស្នេហ៍​ ស្មោះ​មក​កំពុង​​តែ​មានការ​ចាប់​អារម្មណ៍​​ខ្លះៗ​ពីសំណាក់​មហា​ជន​​ ជា​ពិសេស​​​​យុវវ័យ​​ ។ ​នាង​មិន​ត្រឹមតែ​​មានរូបសម្ផស្ស​​ស្រស់ស្អាត​​ទេ តែ​​​ក៏​មាន​ទឹកដម​សំលេង​​​​ពីរោះ​ និង​ទេព​កោសល្យ​​សំដែង​​រស់​រវើក ​ទៀត​ផង ។
កញ្ញា​ធី វណ្ណនីដា ​​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ​នាង​កំពុង​ត្រៀម​ចេញ​បទ​ចំរៀង​ថ្មីៗទៀត​នៅ​​ផលិត​កម្ម​មហា​ ហង្ស​​តាម​រយៈ​បទ​រដឺនៗ បែប​អ្នក​ខេត្ត​សៀមរាប និង​ខ្មែរ​សុរិន្ទ​ គឺ​បទ​ «ខ្មៅ​មាន​រស​ជាតិ» និង​បទ​ «អំបុក​នាង​ឈ្ងុយ» ជា​​ដើម​ ។
កញ្ញា​ធី វណ្ណ​នីដា ក្នុង​វ័យ​១៩​ឆ្នាំ មាន​កំពស់​១,៦១​ម៉ែត្រ ទំងន់​៤៥គីឡូក្រាម ដើមទ្រូង​ទំហំ​៣៤ ចង្កេះ​២៥​ ត្រគាក​៣៥​ ។ នាង​មាន​ស្រុក​កំណើត​​​នៅស្រុក​សណ្តាន់​ខេត្ត​កំពង់ធំ ​និង​ជា​កូន​ច្បង​ក្នុង​ចំណោម​បងប្អូន​២នាក់ ។​
សព្វ​​ថ្ងៃ​​នាង​ស្នាក់​ នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌ​ចំការ​មន ហើយ​ទៅណា​មក​ណា​មាន​ឪពុក​ជា​អ្នក​ជូន​ ។ នាង​បាន​ចាប់​អាជីព​​​ជា​អ្នក​ចំរៀង​ក្រោយ​ពីប្រលង​ជាប់​លេខ​២ ក្នុង​កម្ម​វិធី​​យុវតារា​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នា​ឆ្នាំ​២០០៨ ​ដោយ​ច្រៀង​​នៅ​​ភោជនីយដ្ឋាន​​ណាហ្គាវើល និង​​​ថត​សំលេង​ចូល​ស៊ីឌី​ ។ ក្រៅ​ពីនេះ​​ម្តង​ម្កាល​​នាង​តែង​តែ​ឡើងច្រៀង​ជា​កិត្តិយស​​នៅលើ​ឆាក​ប្រគំ​ តន្ត្រី​​​តាម​ស្ថានីយ​ទូរទស្សន៍​នានា​ ។ ​
អ្នក​ចំរៀង​រូបនេះ​​ចង់​ឱ្យ​យុវ​វ័យ​ជួយ​លើក​តម្កើង​​សិល្បៈ​វប្ប​ធម៌​ជាតិ ៕

Read more...

កែវ សូរិយា ពីអ្នកសិល្បៈតូចតាចក្លាយជាអ្នកមានស្តុកស្តម្ភ ?

មកដល់ពេលនេះតារាបង្ហាញម៉ូដ និង តារាសម្តែងសិចស៊ីបំផុតនៅ កម្ពុជា កែវ សូរិយា បានឈានដល់ កម្រិត កំពូលទៅហើយ គឺនាងមិនស្ថិតជាសិល្បការិនីតូចតាច ដូចមុនទៀតទេ នាងបានក្លាយជាភរិយា ថៅកែហើយនាង នឹងកាន់កាប់សណ្ឋាគារ និង ភោជនីយដ្ឋានមួយចំនួន ។
ព័ត៌មាននេះមិនមែនជាពាក្យចចាមអារ៉ាមនោះទេ ប៉ុន្តែគឺជាពាក្យសម្តីដែលនាង បាននិយាយប្រាប់អ្នក យកព័ត៌មាននៅជិតចុងខែតុលានេះ ។
កែវ សូរិយា ដែលជាតារាចូលចិត្តបញ្ចោញដើម ទ្រូងពិសេសគល់ភ្លៅសខ្ចីរបស់ នាងថតផ្សាយទស្សនាវដ្តីនោះ បាន អួតថាប្តីរបស់នាងគឺ ជាថៅកែជនជាតិកូរ៉េហើយពួកគេ នឹងរៀបការជាផ្លូវការនៅឆ្នាំ ២០១១ ខាងមុខនេះ ។ ទោះបីជានាងនិយាយបែបនេះក៏ ដោយក៏គេមិនសូវជឿនាងដែរ ពីព្រោះកន្លងមកនាងធ្លាប់ បានធ្វើឱ្យផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់ ពិសេសនាងធ្លាប់ត្រូវស្ត្រីភរិយាលោក ឧកញ៉ាម្នាក់នៅខេត្តសៀមរាប បរិហាកេរ្តិ៍ថាដណ្តើមប្តីគេ ។ នាងបានពន្លយពាក្យថានាងនឹងក្លាយ ខ្លួនជាអ្នកគ្រប់គ្រងកាស៊ីណូមួយ នៅអន្លង់វែងដែលជាកម្មសិទ្ធិ របស់ឈ្មួញកូរ៉េ ៕

Read more...

Meas soksophea khmer star

http://c4.ac-images.myspacecdn.com/images01/78/l_50649541192c10b2d864c0fdb16af3ef.jpg

Read more...

Teng Leakhana and Chhorn Sovannareach Khmer Stars

teng leakhana and chhorn sovannareach khmer karaok star
teng leakhana and chhorn sovannreach khmer karaok star
teng leakhana and chhorn sovannreach khmer karaok star
teng leakhana and chhorn sovannareach khmer movie star

Read more...

khmer star Leng Monyrachana










Read more...

Khmer star Sokunisa















Read more...

khmer star chan sotheary





Read more...
previous home
Related Posts Plugin for WordPress, Blogger...