វាចាអូនឳសែនពិរោះនៅក្នុងសោតា របស់បងតែម្នាក់។ បងមានអារម្មណ៏ រំភើបរីករាយឥតឧបមាពេលដឹងថា ស្រស់ជីវ៉ាអូននឹកបង ​ ស្រលាញ់បង។ BLOG ស្នេហ៏នេះវានឹងពាំនាំនូវ សំដីរបស់បងជូនទៅអូន ក្នុងរយៈពេលវេលាយប់នេះ។ អូនសំលាញ់មាសបង ​អូនគឺជាដួងជីវិតរបស់ បង​គ្មាននរណាម្នាក់មកបំបែក យើងបានទេ កាលណាយើងទាំង ពីរស្រលាញ់ គ្នាអស់ពីដួងចិត្ត។ឳទេព្វ អប្សររបស់បងអើយ ​ ប្រសិនបើអូនបាន អានបានលឺនូវ សទ្ទស័ព្ទរបស់បង​តើអូនគិតយ៉ាងណា?​ ស្នេហាបងចំពោះអូនមានជម្រៅ ជ្រៅជាងមហាសមុទ្រ សាគរទាំងអស់ នៅក្នុងលោកនេះ ​ ហើយមិន មានភ្នំណា ខ្ពស់ជាងស្នេហារបស់ យើងបានទេ។ បងបានប្រគល់ដួងចិត្ត ទាំងអស់ជូនទៅអូន ហើយគឺដោយសត្យចិត្ត ​ គ្រប់ដង្ហើមចេញចូល ​គ្រប់ជំហានទៅ មករបស់បង​ គ្រប់វិនាទីនៃទិវា រាត្រីបងនឹក មមៃទៅដល់អូនជានិច្ច។ រូបអូនស្ថិត ជាប់នៅក្នុងសតិអារម្មណ៏ ក្នុងបេះដូង ​ ក្នុងសុបិន្តបងគ្រប់ពេលទាំងអស់។ អូននេះហើយគឺជា រស្មីនៃពន្លឺបំភ្លឺស្នេហា យើង​បើគ្មានអូនទេជីវិត បងនឹងសូន្យសង្ខារ​ បើគ្មានជីវ៉ាមកបំភ្លឺ​គឺវា ងងឹតសូន្យឈឹងប្រៀបដូចផែនពសុធា គ្មានពន្លឺនៃចន្រ្ទសូរិយា។ដោយ ​ ម៉េងឡុង មុនីរ៉េត
បុរសចង់បាននារីដែលងាយនិងស្រស់ស្អាតមកធ្វើជាសង្សារ តែបុរសចង់បាននារីដែលពិបាកនិងល្អមកធ្វើជាប្រពន្ធ។តើវាជាការពិតសំរាប់មនុស្សទាំងអស់ទេ?

ប្រុស​តូច ​សំណាង តារា​សម្តែង​ថ្មី​កំពុង​ទទួល​បានការ​គាំទ្រ​ពីយុវវ័យ

ប្រុស​តូច ​សំណាង តារា​សម្តែង​ថ្មី​

ប្រុស​តូច ​សំណាង តារា​សម្តែង​ថ្មី​

រាជធានីភ្នំពេញ ៖ ទោះ​បីជា​តារា​សំដែង​ប្រុស តូច​សំណាង ទើបតែ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​រយៈ​ពេល​ជាង​៣​ឆ្នាំ តែ​ទេព​កោសល្យ​សំដែង​របស់​តារា​រូបនេះ​កំពុង​តែ​ទទួលបាន​​ការ​​គាំទ្រ​យ៉ាង​ ខ្លាំង ​ដោយ​ផលិត​កម្ម​ភាព​យន្ត​​ និង​ក្រុម​ហ៊ុន​​ផ្សាយ​ពាណិជ្ជ​កម្ម​បាន​ទាក់ទង​ និង​អញ្ជើញ​រូប​លោក​សំដែង​ជា​បន្ត​បន្ទាប់ ។​
ដោយ​មាន​ចំណង់​ចំណូលចិត្ត​ លើ​វិស័យ​សិល្បៈ​ សំខាន់​​ការ​សំដែង​​ធ្វើ​ឱ្យ​ប្រុស​តូច ​សំណាង ​​យក​ចិត្ត​​ទុក​ដាក់ និង​ហាត់​រៀន​ផ្នែក​សិល្បៈ​តាំង​​ពី​កុមារ​ភាព ។​
ប្រុស ​តូច ​សំណាង ​​និយាយ​ថា ​តាំង​ពី​តូច​មក​​​​ម៉្លេះ ​លោក​នឹក​ស្រមៃ​ចង់​ក្លាយ​ជា​តារា​សំដែង​មួយរូប ​ដែល​មាន​ទេព​កោសល្យ​ និង​មាន​ប្រជា​ប្រិយ​ភាព ដូច្នេះ​ហើយ​ទើប​រូប​លោក​​យក​ចិត្ត​ទុកដាក់​ និង​ហាត់​រៀន​ដោយ​ខ្លួន​ឯងអំពី​របៀប​​សំដែង​ និងការ​ប្រើ​ទឹក​មុខតាម​​រឿង​​ភាព​យន្ត​​ដែល​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ ហើយ​មាន​ពេលខ្លះ​លោក​បញ្ចេញ​​កាយ​វិការ​​​នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ​ក៏​ មាន​ដែរ ។

អាស្រ័យ​ដោយ​ចំណង់​ចំណូលចិត្ត និង​អំណោយ​ទាន​ពី​កំណើត​ រួមទាំង​វាសនា​កំណត់​ផង​នោះ លោក​ត្រូវ​បាន​គេ​ហៅ​ឱ្យ​ចូលរួម​សំដែង​ខ្សែ​វីដេអូ​ជា​​​លើក​ដំបូង​សំរាប់​ ដាក់​បញ្ចាំង​នៅស្ថានីយ​ទូរទស្សន៍ CTN តាម​រយៈ​អ្នក​ស្រី​ពាន់ ភួង​បុប្ផា ។ ចាប់ពីពេលនោះ​មក រូប​លោក​ហាក់​ដូចជា​ផ្កា​ដែល​ត្រូវ​ទឹក​សន្សើម ព្រោះ​​មាន​ផលិត​កម្ម​ភាព​​យន្ត ​និង​ក្រុមហ៊ុន​ផ្សា​យ​​ពាណិជ្ជ​កម្ម​មក​ទំនាក់ទំនង​​ឱ្យ​ទៅថត​ខ្សែ​ភាព​ យន្ត ចំរៀង​កាយវិការ និង​ថត​​ផ្សាយ​ពាណិជ្ជ​កម្ម​ជា​បន្ត​បន្ទាប់ ។ គិត​រហូត​​មក​ដល់​ពេលនេះ​ ប្រុស​តូច ​សំណាង ​​ចូល​រួម​សំដែង​ភាព​យន្ត និង​វីដេអូ​បានចំនួន​៩​រឿង​ ថត​​ចំរៀង​កាយវិការ​បាន​ជា​ច្រើន​​បទ និង​ថត​ផ្សាយ​​ពាណិជ្ជ​កម្ម​ជា​ច្រើន​ផង​ដែរ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ ​លោក​មិន​ទាន់​​ស្កប់​ចិត្ត​នៅ​ឡើយ​នោះ​គឺ​​ការ​សំដែងក្នុង​​ខ្សែ​ភាព​យន្ត​ ទាំង​៩រឿង​ ​នោះលោក​មិនទាន់​បាន​សំដែង​ជា​តួ​ឯក​នៅ​​ឡើយ ។

ប្រុស​តូច ​សំណាង ​​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ​លោក​នឹង​ខិតខំ​សព្វ​បែប​យ៉ាង​ សំខាន់​ការ​បង្កើន​សមត្ថ​ភាព​សំដែង ដើម្បី​ក្លាយ​​ខ្លួនជា​តារា​ដែល​​ពោរ​ពេញ​​ដោយ​ទេព​កោសល្យ និង​ទទួល​បាន​ការ​គាំទ្រ​​ច្រើន​។​ ប្រុស​តូច ​សំណាង ​​អាយុ​២៤​ឆ្នាំ ​​មាន​ស្រុក​​កំណើត​នៅ​រាជធានី​​ភ្នំពេញ និង​មាន​បង​ប្អូន​៧នាក់ ។ សព្វ​ថ្ងៃ​​លោក​ជា​និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​ទីផ្សារនៅ​សាកល​វិទ្យា​ល័យ​ន័រ ​តុន ។ ប្រុស​តូច​សំណាង មាន​​សំដី​​រួស​រាយ​គួរ​ឱ្យ​អ្នក​ផង​​​ចង់​រាប់អាន និង​មាន​រថយន្ត​ទំនើប​ផ្ទាល់​ខ្លួន ​​។ សំណាង និយាយ​​ថា ក្តីប្រាថ្នា​លើ​វិស័យ​សិល្បៈ​មិនទាន់​ដល់​គោល​ដៅ​នៅ​ឡើយ​ទេ ដូច្នេះ​រឿង​ស្នេហា​ លោក​មិនទាន់​គិត​គូរ​ទេ ៕

Share |



Post a Comment

Next previous home
Related Posts Plugin for WordPress, Blogger...