ខេង ម៉ារីឌី នារីតួកាចឆ្នាសក្នុងពិភពសិល្បៈភាពយន្ត
ដោយ សារមានរូបសម្ផស្សស្រស់ស្អាតគួបផ្សំនឹង ទេពកោសល្យសំដែងល្អផងនោះ ធ្វើឱ្យកញ្ញាខេង ម៉ារីឌី អាចចាប់អាជីពជាអ្នកសំដែងភាពយន្តចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន។ កញ្ញាខេង ម៉ារីឌី មានស្រុកកំណើតនៅស្រុកឈូកខេត្តកំពត។ នាងជាកូនទី៤ ក្នុងចំណោមបងប្អូន៧នាក់ ក្នុងនោះមានស្រី៣នាក់។ នាង
បានក្លាយជាអ្នកសំដែងមានទេពកោសល្យល្អបែបនេះ ដោយសារតែមាននិស្ស័យស្រលាញ់សិល្បៈពីកំណើតមក ហើយធ្លាប់ចូលហ្វឹកហាត់រៀនសំដែងក្នុងក្លឹបសិល្បៈមួយក្នុងរាជ ធានីភ្នំពេញ។
ចាប់អាជីពជាអ្នកសំដែងអស់រយៈ ពេល៦ឆ្នាំមកនេះ កញ្ញាម៉ារីឌី ធ្លាប់ចូលរួមសំដែងកាយវិការខារ៉ាអូខេឱ្យផលិតកម្មទាំងក្នុង និងក្រៅប្រទេសជាច្រើនដូចជាផលិតកកម្មអេសអឹម តោមាស រៃមាស អមតៈ មរតក និងសាន់ដេជាដើម។ ក្រៅពីសំដែងកាយវិការខារ៉ាអូខេនាងធ្លាប់ចូលរួមសំដែងក្នុង ខ្សែភាពយន្ត-វីដេអូជាច្រើនរឿង មានរឿង «ខ្មោចនាងតី» «អកព្រាត់ទ្រនុំ» «កែវណាម៉ា» និងរឿង«ស្នេហ៍ក្មេងចិត្តក្មេង» ។ ក្នុងចំណោមរឿងទាំងអស់នោះភាគ ច្រើនអ្នកដឹកនាំរឿងតំរូវឱ្យនាងសំដែងជាតួកាចឆ្នាសឆ្នើម។ ក្នុងឆ្នាំ២០១០ នេះ នាងបានចូលរួមសំដែងក្នុងខ្សែភាពយន្តភាគរឿង «រលកសំលេង» ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN រាល់សប្តាហ៍។
កញ្ញា ម៉ារីឌី ថ្វីដ្បិតជាតារាថ្មីមិនទាន់មានកេរ្តិ៍ឈ្មោះល្បី និងក្លាយជាតួឯកពិតមែន តែនាងត្រូវអ្នកដឹកនាំរឿងកោតសរសើរថា ពិតជាសំដែងតួកាចឆ្នាសបានល្អមែន ដូច្នេះហើយសព្វថ្ងៃនាងរីករាយនឹងអាជីពរបស់ខ្លួនខ្លាំងណាស់។ ការចូលប្រឡូកនៅក្នុងពិភពសិល្បៈសំដែងធ្វើឱ្យជីវិតរបស់នាង សប្បាយរីករាយច្រើន ហើយមានឱកាសទៅស្គាល់តំបន់ទេសចរណ៍នានានៅទូទាំងព្រះរាជាណាចក្រ កម្ពុជា។ ក្នុងវ័យ២៣ឆ្នាំនេះ ម៉ារីឌី អះអាងថា បេះដូងនៅទំនេរមិនទាន់ជាប់ពាក់ព័ន្ធស្នេហាជាមួយបុរសណាម្នាក់ ទេ ព្រោះខ្លាចមានរឿងអាស្រូវ៕