វាចាអូនឳសែនពិរោះនៅក្នុងសោតា របស់បងតែម្នាក់។ បងមានអារម្មណ៏ រំភើបរីករាយឥតឧបមាពេលដឹងថា ស្រស់ជីវ៉ាអូននឹកបង ​ ស្រលាញ់បង។ BLOG ស្នេហ៏នេះវានឹងពាំនាំនូវ សំដីរបស់បងជូនទៅអូន ក្នុងរយៈពេលវេលាយប់នេះ។ អូនសំលាញ់មាសបង ​អូនគឺជាដួងជីវិតរបស់ បង​គ្មាននរណាម្នាក់មកបំបែក យើងបានទេ កាលណាយើងទាំង ពីរស្រលាញ់ គ្នាអស់ពីដួងចិត្ត។ឳទេព្វ អប្សររបស់បងអើយ ​ ប្រសិនបើអូនបាន អានបានលឺនូវ សទ្ទស័ព្ទរបស់បង​តើអូនគិតយ៉ាងណា?​ ស្នេហាបងចំពោះអូនមានជម្រៅ ជ្រៅជាងមហាសមុទ្រ សាគរទាំងអស់ នៅក្នុងលោកនេះ ​ ហើយមិន មានភ្នំណា ខ្ពស់ជាងស្នេហារបស់ យើងបានទេ។ បងបានប្រគល់ដួងចិត្ត ទាំងអស់ជូនទៅអូន ហើយគឺដោយសត្យចិត្ត ​ គ្រប់ដង្ហើមចេញចូល ​គ្រប់ជំហានទៅ មករបស់បង​ គ្រប់វិនាទីនៃទិវា រាត្រីបងនឹក មមៃទៅដល់អូនជានិច្ច។ រូបអូនស្ថិត ជាប់នៅក្នុងសតិអារម្មណ៏ ក្នុងបេះដូង ​ ក្នុងសុបិន្តបងគ្រប់ពេលទាំងអស់។ អូននេះហើយគឺជា រស្មីនៃពន្លឺបំភ្លឺស្នេហា យើង​បើគ្មានអូនទេជីវិត បងនឹងសូន្យសង្ខារ​ បើគ្មានជីវ៉ាមកបំភ្លឺ​គឺវា ងងឹតសូន្យឈឹងប្រៀបដូចផែនពសុធា គ្មានពន្លឺនៃចន្រ្ទសូរិយា។ដោយ ​ ម៉េងឡុង មុនីរ៉េត
បុរសចង់បាននារីដែលងាយនិងស្រស់ស្អាតមកធ្វើជាសង្សារ តែបុរសចង់បាននារីដែលពិបាកនិងល្អមកធ្វើជាប្រពន្ធ។តើវាជាការពិតសំរាប់មនុស្សទាំងអស់ទេ?

អាង សុនី​តា តារា​សំដែង​រំពឹង​ថ្ងៃ​អនាគត​ក្លាយ​ជា​មេ​ធាវី

កញ្ញា​អាង សុនីតា ជា​តារា​​សំដែង​កាយ​វិការ​ខារ៉ា​អូខេ​​​មាន​វ័យ​​​១៩​ឆ្នាំ។ កន្លង​មក​ប្រិយ​មិត្ត​​ទស្សនិក​ជន​ពិត​ជា​ធ្លាប់​បាន​ឃើញ​ទេព​កោសល្យ​សំដែង​ របស់​នាង​តាម​រយៈ​​ស្ប៉ត​ផ្សាយ​​ពាណិជ្ជ​កម្ម​ ដែល​​​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ ជា​ពិសេស​តាម​រយៈ​ខ្សែ​​​វីដេអូ​ភាគ​រឿង «ល្មម​ហើយ​លោក​ប្តី» ដែល​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ និង​រឿង «ផ្កា​រីក​ពេញ​​រដូវ» នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ី​ អាគ្នេយ៍ ។ កញ្ញា​អាង សុនីតា ​ឱ្យ​ដឹង​ថា នាង​បាន​​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សំដែង​ទៅ តាម​និស្ស័យ​ចូល​ចិត្ត​របស់​នាង​​​តាំង​ពី​ឆ្នាំ​២០០៨ មក ក្រោយ​ពី​ប្រឡង​ជាប់​ជា​​កញ្ញា​ឯក ប្រ៊ីត​ស្តុន ចំណាត់​ថ្នាក់​លេខ​៣ ។ ​ពី​ដំបូង​នាង​ត្រូវ​​​គេ​​ជ្រើស​រើស​ឱ្យ​ចូល​រួម​​សំដែង​ស្ប៉ត​ស្រា​បៀរ​ និង​បន្ទាប់​មក​​មាន​ផលិត​កម្ម​ជា​ច្រើន​ទាំង​​ក្នុង និង​ក្រៅ​ប្រទេស​ឱ្យ​នាង​ចូល​រួម​សំដែង​​កាយ​វិការ​​ខារ៉ា​អូខេ​​ដូច​ជា​ ផលិត​កកម្ម​ប៊ិក​មែន ឯក​រាជ្យ Rock និង​ផលិត​កម្ម​ហង្ស​មាស ​។ ក្រៅ​ពី​នេះ​នាង​ថត​ស្ប៉ត​​​សាប៊ូ​កក់​សក់ ទឹក​ផ្លែ​ឈើ ជា​ពិសេស​ស្ប៉ត​និយាយ​ពី​ទេស​ចរណ៍​។

កញ្ញា​អាង សុនីតា ដែល​ទើប​តែ​​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាង​២​ឆ្នាំ​នេះ​ប៉ុណ្ណោះ តែ​​មាន​ឱកាស​បាន​ចូល​រួម​សំដែង​​ក្នុង​ខ្សែ​វីដេអូ​​ជា​ច្រើន​រឿង​ដូច​ជា​ រឿង «សម្លាញ់» «កន្ទោង​ផ្តាច់​​ព្រលឹង» «ផ្កា​រីក​ពេញ​រដូវ» «វិទ្យា​ល័យ​ខ្មោច» «ល្មម​ហើយ​លោក​ប្តី» និង​រឿង «ខ្មោច​ពោះ​ធំ» ជា​ដើម។ ប៉ុន្តែ​នាង​មិន​ទាន់​បាន​ក្លាយ​ជា​តួ​ឯក​នៅ​ឡើយ​ទេ ។
ពេល​នេះ​កញ្ញា​អាង សូនីតា ​បែរ​ជា​ចង់​លា​ឈប់​ពី​វិស័យ​សិល្បៈ​សំដែង​ ហើយ​ងាក​ទៅ ប្រកប​មុខ​របរ​ផ្សេង​វិញ ដោយ​នាង​គិត​ឃើញ​ថា សិល្បៈ​កាត់​កប​បាន​​តែ​នៅ​ពេល​នាង​មាន​រូប​រាង​ស្អាត​ វ័យ​ក្មេង​ តែ​ពេល​នាង​មាន​វ័យ​ចំណាស់​សាច់​ជ្រីវ​​ជ្រួញ​​គេ​ប្រាកដ​ជា​លែង​ហៅ​នាង​ថត​ ហើយ​។ នាង​​គិត​ថា ​ពេល​នេះ​នាង​ត្រូវ​តែ​ស្វែង​រក​មុខ​របរ​ផ្សេង​ឱ្យ​ហើយ​សិន ទើប​ជា​ការ​ល្អ ។
កញ្ញា ​អាង សុនីតា ​មាន​មហិច្ឆ​តា​ចង់​ធ្វើ​ជា​មេ​ធាវី​ ​នា​ពេល​អនាគត ។ ដោយ​សារ​​តែ​ជីវ​ភាព​ឪពុក​ម្តាយ​​របស់​នាង​​នៅ​​​ខេត្ត​​ក្រចេះ​ មាន​ការ​ខ្វះ​ខាត ទើប​នាង​​ចូល​​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដើម្បី​រក​ប្រាក់​បន្ត​​ការ​ សិក្សា​ផ្នែក​ច្បាប់ ​ប្រាថ្នា​ក្លាយ​ជា​មេ​ធាវី ។ ​នាង​រំពឹង​​ថា នាង​​​តស៊ូ​១០​ឆ្នាំ​ទៀ​ត​នឹង​បាន​លទ្ធ​ផល​ជា​មិន​ខាន​ ហើយ​ក៏​មិន​គិត​ថា ហួស​ពេល​ដែរ ។
តារា​រូប​ស្រសក់​នេះ​អះ​អាង​ថា ពេល​នេះ​ម្តាយ​​របស់​​នាង​មិន​ទាន់​ចង់​ឱ្យ​​នាង​មាន​ស្នេហា​​ទេ ចាំ​១០​ឆ្នាំ​ទៀត​​ទើប​ឱ្យ​​យក​ប្តី​តែ​ម្តង ។ ​ទោះ​បី​ជា​យា៉ង​ណា​ក្តី ​នាង​កំពុង​តែ​លួច​សំឡឹង​មើល​បុរស​មួយ​ចំនួន​ថា តើ​នាង​អាច​ទុក​ចិត្ត​ផ្ញើ​ជីវិត​បាន​ដែរ ឬអត់​ ៕

Share |



Post a Comment

Next previous home
Related Posts Plugin for WordPress, Blogger...