វាចាអូនឳសែនពិរោះនៅក្នុងសោតា របស់បងតែម្នាក់។ បងមានអារម្មណ៏ រំភើបរីករាយឥតឧបមាពេលដឹងថា ស្រស់ជីវ៉ាអូននឹកបង ​ ស្រលាញ់បង។ BLOG ស្នេហ៏នេះវានឹងពាំនាំនូវ សំដីរបស់បងជូនទៅអូន ក្នុងរយៈពេលវេលាយប់នេះ។ អូនសំលាញ់មាសបង ​អូនគឺជាដួងជីវិតរបស់ បង​គ្មាននរណាម្នាក់មកបំបែក យើងបានទេ កាលណាយើងទាំង ពីរស្រលាញ់ គ្នាអស់ពីដួងចិត្ត។ឳទេព្វ អប្សររបស់បងអើយ ​ ប្រសិនបើអូនបាន អានបានលឺនូវ សទ្ទស័ព្ទរបស់បង​តើអូនគិតយ៉ាងណា?​ ស្នេហាបងចំពោះអូនមានជម្រៅ ជ្រៅជាងមហាសមុទ្រ សាគរទាំងអស់ នៅក្នុងលោកនេះ ​ ហើយមិន មានភ្នំណា ខ្ពស់ជាងស្នេហារបស់ យើងបានទេ។ បងបានប្រគល់ដួងចិត្ត ទាំងអស់ជូនទៅអូន ហើយគឺដោយសត្យចិត្ត ​ គ្រប់ដង្ហើមចេញចូល ​គ្រប់ជំហានទៅ មករបស់បង​ គ្រប់វិនាទីនៃទិវា រាត្រីបងនឹក មមៃទៅដល់អូនជានិច្ច។ រូបអូនស្ថិត ជាប់នៅក្នុងសតិអារម្មណ៏ ក្នុងបេះដូង ​ ក្នុងសុបិន្តបងគ្រប់ពេលទាំងអស់។ អូននេះហើយគឺជា រស្មីនៃពន្លឺបំភ្លឺស្នេហា យើង​បើគ្មានអូនទេជីវិត បងនឹងសូន្យសង្ខារ​ បើគ្មានជីវ៉ាមកបំភ្លឺ​គឺវា ងងឹតសូន្យឈឹងប្រៀបដូចផែនពសុធា គ្មានពន្លឺនៃចន្រ្ទសូរិយា។ដោយ ​ ម៉េងឡុង មុនីរ៉េត
បុរសចង់បាននារីដែលងាយនិងស្រស់ស្អាតមកធ្វើជាសង្សារ តែបុរសចង់បាននារីដែលពិបាកនិងល្អមកធ្វើជាប្រពន្ធ។តើវាជាការពិតសំរាប់មនុស្សទាំងអស់ទេ?

ម៉ាក់​សែន សូនីតា ទិញ​ផ្ទះ​មួយ​ជុង​តម្លៃ​ជាង​១៨​ម៉ឺន​ដុល្លារ

តារា ​សម្ដែង​ល្បី​ល្បាញ​វ័យ​ក្មេង​ នាង​ម៉ាក់សែន សូនីតា ត្រូវ​បាន​គេ​អះ​អាង​ថា ទើប​តែ​ទិញ​ផ្ទះ​មួយ​ជុង​តម្លៃ​ជាង​១៨​ម៉ឺន​ដុល្លារ​យ៉ាង​ហ៊ឺហារ នៅ​កណ្ដាល​ក្រុង​តា​ខ្មៅ បើ​ទោះ​ជា​ម្នាក់ៗ​លើក​ឡើង​ថា នាង​និង​លោក​ឧកញ៉ា​ម្នាក់​ដែល​គេ​សង្ស័យ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ភាព​ឡូយ​ឆាយ​របស់​នាង​ បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​គ្នា​ទៅ​ហើយ​ក៏​ដោយ។

អាជីវករ ផ្សារ​តា​ខ្មៅ​ចាស់​ ពីរ​បី​នាក់​ផ្សេង​គ្នា ដែល​អះ​អាង​មាន​តូប​ជាប់​​កន្លែង​លក់​មាស​របស់​ម្ដាយ​តារា​ស្រី​រូប​នេះ ប្រាប់​Sabay​​ថា នាង​ម៉ាក់សែន សូនីតា ទើប​តែ​ទិញ​ផ្ទះ​មួយ​ជុង នៅ​ជាប់​ផ្លូវ​ធំ នៅ​បរិវេណ​បុរី​​ផ្សារ​តាខ្មៅ​ថ្មី ក្នុង​តម្លៃ​ជាង​​១៨​ម៉ឺន​ដុល្លារ កាល​ពី​កន្លះ​ខែ​មុន។ ប្រភព​អ្នក​ដឹង​រឿង​ច្បាស់​ទាំង​នោះ​​​ថ្លែង​ថា «​ខ្ញុំ​ឮ​ម៉ាក់​នាង ​ទើប​តែ​អួត​ប្រាប់​ពួក​ខ្ញុំ​ថា គាត់​ទិញ​ផ្ទះ​បាន​នៅ​ទី​នោះ តែ​ត្រង់​ថា បាន​លុយ​មក​ពី​ណា​គឺ​ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​ខ្ញុំ​លក់​មាស​ដែរ​តែ​អត់​សល់​លុយ​ដល់​ម្ល៉ឹង​នោះ​»។ អ្នក​ស្រី​សុភា អាជីវករ​ម្នាក់​នៅ​ផ្សារ​តាខ្មៅ​ចាស់ លើក​ឡើង​ដូច​គ្នា​ថា «ម៉ាក់​អា​សូរិយា (សូរិយា​បង​ស្រី​ម៉ាក់សែន​ សូនីតា) ​​​​ទិញ​ផ្ទះ​ហ្នឹង ព្រោះ​ឮ​ថា​ចង់​បើក​ហាង​អោយ​កូន​​ តែ​ខ្ញុំ​អត់​ដឹង​ថា ចង់​បើក​លក់​អី​នោះ​ទេ»។

ផ្ទះ​មួយ​ជុង​តម្លៃ​ខ្ពស់ ​ដែល​តារា​វ័យ​ក្មេង​រូប​នេះ ​ទិញ​បាន​ក្នុង​ពេល​វិបត្តិ​សេដ្ឋកិច្ច កំពុង​កប់​ក្បាល​នេះ មិន​ត្រូវ​បាន​គេ​ជឿ​ថា ជា​ចំណែក​ប្រាក់​សុទ្ធសាធ ដែល​បាន​ពី​សិល្បៈ របស់​នាង ឬ​ពី​ការ​លក់​ដូរ​​មាស និង​ផ្លាកទីន​ ដែល​ម្ដាយ​របស់​នាង ​បើក​លក់​ក្នុង​តូប​ពីរ​ជាប់​គ្នា នៅ​ផ្សារ​តាខ្មៅ​ចាស់​នោះ​ទាំង​ ស្រុង​ទេ ពោល​គឺ​​វា​កំពុង​តែ​ក្លាយ​ជា​រឿង​រសើប​ថា មាន​ជំនួយ​ពី​ខាង​ក្រៅ ក្រោយ​ពេល​ម៉ាក់សែន សូនីតា ចាប់​ផ្ដើម​ល្បី​ល្បាញ។

ដើម្បី​ចង់​ដឹង​ការ​ពិត​នេះ Sabay បាន​ព្យាយាម​ស្កាត់​ជួប តារា​រូប​នេះ ក្នុង​ឱកាស​បង្ហាញ​ម៉ូដ​នៅ​ចតុមុខ ហើយ​ត្រូវ​បាន​នាង​ទទួល​ស្គាល់​ថា នោះ​ជា​ព័ត៌មាន​ពិត។ ទោះ​យ៉ាង​ណា នាង​នៅ​តែ​បដិសេធ​ថា មិន​មែន​ជា​ចំណែក​ប្រាក់​កាស ដែល​​​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​បុរស​ណា​ឡើយ។ ម៉ាក់សែន សូនីតា ថ្លែង​ទាំង​ចុង​មាត់​ចុង​ក ក្រោយ​បញ្ចប់​ការ​ដើរ​បង្ហាញ​ម៉ូដ​ថា «អូ​ផ្ទះ​ហ្នឹង ទើប​តែ​ទិញ​មែន តែ​មិន​មែន​លុយ​ខ្ញុំ​ទាំង​ស្រុង​ទេ គឺ​ប្រាក់​របស់​ម៉ាក់​ប៉ា​ខ្ញុំ​តើ ខ្ញុំ​ឯ​ណា មាន​ប្រាក់​បួន​ដប់​ម៉ឺន​ទិញ​ផ្ទះ​នោះ»។ នាង​អះ​អាង​ថា នាង​មិន​ចង់​និយាយ​រឿង​ទិញ​ផ្ទះ​នេះ​ច្រើន​ទេ ដោយ​សារ​តែ​មិន​ចង់​អោយ​អ្នក​ដឹង​មាន​គំនិត​គិត​​ថា នាង​ទិញ​វា​បាន​ដោយ​សារ​ជំនួយ​ពី​ខាង​ក្រៅ។ តារា​រូប​នេះ​ថ្លែង ក្នុង​ទឹក​មុខ មិន​សូវ​នឹង​ន​ថា «លុយ​ម៉ាក់​ខ្ញុំ​ទេ អ៊ីចឹង​ហើយ​ទើប​ តាំង​ពី​ខ្ញុំ​ទិញ​បាន​ ខ្ញុំ​អត់​ធ្វើ​ពិធី​ឡើង​ផ្ទះ​ធំ​ដុំ ព្រោះ​ខ្ញុំ​អត់​ចង់​អោយ​គេ​ថា​អញ្ចេះ​អញ្ចុះ។» រួច​ក៏​​សុំ​ទៅ​ផ្លាស់​សំលៀក​បំពាក់ ធ្វើ​ព្រងើយ ដោយ​សួម្បី​តែ​សំនួរ​ថា នាង​គ្រោង​បើក​ហាង​ឬ​ ក៏​អត់​នោះ ក៏​ត្រូវ​បាន​បដិសេធ​ឆ្លើយ​ដែរ។ នាង​ថ្លែង​ថា «ឈប់​សិន​បង ខ្ញុំ​ដូរ​សំលៀកបំពាក់​សិន ព្រោះ​ខាង​ហាង​គាត់​ប្រញាប់» រួច​ក៏​ដើរ​គេច​ចេញ​បាត់​​៕

Share |



Post a Comment

Next previous home
Related Posts Plugin for WordPress, Blogger...