វាចាអូនឳសែនពិរោះនៅក្នុងសោតា របស់បងតែម្នាក់។ បងមានអារម្មណ៏ រំភើបរីករាយឥតឧបមាពេលដឹងថា ស្រស់ជីវ៉ាអូននឹកបង ​ ស្រលាញ់បង។ BLOG ស្នេហ៏នេះវានឹងពាំនាំនូវ សំដីរបស់បងជូនទៅអូន ក្នុងរយៈពេលវេលាយប់នេះ។ អូនសំលាញ់មាសបង ​អូនគឺជាដួងជីវិតរបស់ បង​គ្មាននរណាម្នាក់មកបំបែក យើងបានទេ កាលណាយើងទាំង ពីរស្រលាញ់ គ្នាអស់ពីដួងចិត្ត។ឳទេព្វ អប្សររបស់បងអើយ ​ ប្រសិនបើអូនបាន អានបានលឺនូវ សទ្ទស័ព្ទរបស់បង​តើអូនគិតយ៉ាងណា?​ ស្នេហាបងចំពោះអូនមានជម្រៅ ជ្រៅជាងមហាសមុទ្រ សាគរទាំងអស់ នៅក្នុងលោកនេះ ​ ហើយមិន មានភ្នំណា ខ្ពស់ជាងស្នេហារបស់ យើងបានទេ។ បងបានប្រគល់ដួងចិត្ត ទាំងអស់ជូនទៅអូន ហើយគឺដោយសត្យចិត្ត ​ គ្រប់ដង្ហើមចេញចូល ​គ្រប់ជំហានទៅ មករបស់បង​ គ្រប់វិនាទីនៃទិវា រាត្រីបងនឹក មមៃទៅដល់អូនជានិច្ច។ រូបអូនស្ថិត ជាប់នៅក្នុងសតិអារម្មណ៏ ក្នុងបេះដូង ​ ក្នុងសុបិន្តបងគ្រប់ពេលទាំងអស់។ អូននេះហើយគឺជា រស្មីនៃពន្លឺបំភ្លឺស្នេហា យើង​បើគ្មានអូនទេជីវិត បងនឹងសូន្យសង្ខារ​ បើគ្មានជីវ៉ាមកបំភ្លឺ​គឺវា ងងឹតសូន្យឈឹងប្រៀបដូចផែនពសុធា គ្មានពន្លឺនៃចន្រ្ទសូរិយា។ដោយ ​ ម៉េងឡុង មុនីរ៉េត
បុរសចង់បាននារីដែលងាយនិងស្រស់ស្អាតមកធ្វើជាសង្សារ តែបុរសចង់បាននារីដែលពិបាកនិងល្អមកធ្វើជាប្រពន្ធ។តើវាជាការពិតសំរាប់មនុស្សទាំងអស់ទេ?

កែវ សូរិយា ធីប​សិល្បៈ​ មក​ស្រវា​គម្រោង​វិនិយោគ

101019_17a
កំពូល ​តារា​សម្ដែង​ពូកែ​ខាង​សម្ញែង​ដើម​ទ្រូង និង​ផ្ចិត កែវ សូរិយា ដែល​បាន​ប្រកាស​ឈប់​ពី​សិល្បៈ ដើម្បី​យក​កម្លាំង​ទៅ​វិនិយោគ​គម្រោងបង្កើត​​កាស៊ីណូ​។ រូបថត សហការី
តារា ​សម្ដែង​ល្បី​ល្បាញ​ខាង​សុដន់​ទ្រលុក​ទ្រលន់​ កែវ សូរិយា ​បាន​ប្រកាស​ជា​ថ្មី​ថា នឹង​លុប​ចោល​វិថី​សិល្បៈ ដែល​នាង​ធ្លាប់​តាំង​ចិត្ត​ចង់​បន្ត​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ខ្ពស់​ត្រដែត​ នោះ​ហើយ ដើម្បី​ងាក​ទៅ​កសាង​ជីវភាព​ថ្មី​មួយ​ ក្នុង​នាម​ជា​អ្នក​ជំនួញ​ធំ ក្រោយ​ពី​នាង​មិន​អាច​សម្រេច​ក្ដី​​រំពឹង​ក្នុង​តំណែង​លេច​ធ្លោ​ណា​មួយ​ទាល់ ​តែ​សោះពី​អាជីព​សម្ដែង​ បើ​ទោះ​ជា​នាង​ប្រឹង​លែង​ខ្លួន​អង្រួន​អារម្មណ៍​ឲ្យ​មហា​ជន​ជ្រើម​ជ្រួល​នឹង ​កាយ​វិការ​បើក​ចំហ​ទ្រូង ជា​មួយ​នឹង​ការ​បញ្ចេញ​រន្ធ​ផ្ចិត​ទាំង​ផ្ទាំងៗ​ក្ដី។
មុន​នេះ​បន្តិច ​កែវ សូរិយា បាន​ប្រាប់​ថា នាង​នឹង​តស៊ូ​មិន​ដើរ​ចោល​សិល្បៈ​ឡើយ បើ​ទោះ​ជា​នាង​ត្រូវ​ចូល​រោង​ការ​នា​ដើម​ឆ្នាំ​២០១១​ ខាង​មុខ ដើម្បី​វិវត្ត​ខ្លួន​ក្លាយ​ជា​ថៅកែ​សណ្ឋាគារ និង​ផ្ទះ​សំណាក់​តូច​ធំ ដែល​ជា​ចំណែក​ហ៊ុន​របស់​លោក បេ​ ក្វាន់​យុន ជា​អនាគត​ស្វាមី​នោះ​ក្ដី។
ប៉ុន្តែ ​ឆ្លង​ផុត​តែ​ជាង​ពីរ​ខែ​ប៉ុណ្ណោះ តារា​ស៊ិច​ស៊ី​រូប​នេះ បែរ​ជា​ប្រកាស​ឲ្យ​ដឹង​ថា នាង​ចាក​ចេញ​ពី​សិល្បៈ ព្រម​ជា​មួយ​នឹង​ដំណឹង​ថា​ មិន​អាច​រៀប​ការ​ជា​មួយ​គូ​ដណ្ដឹង​ម្នាក់​នោះ​ ដោយ​ជម្រើស​ងាក​ទៅ​ធ្វើ​ជំនួញ​ ខាង​ផ្នែក​បើក​ហាង​កាស៊ីណូ​ធំ​មួយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា​ទៅ​វិញ​។
តារា ​ដែល​សម្បូរ​រឿង​យីអ៊ុន​ដាក់​អារក្ស​ជាន់ ចាប់​តាំង​ពី​នាង​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​ក្មេង​ទំនើង​នៅ​បរិវេណ​ មជ្ឈមណ្ឌល​ស្ប៉ាក​នោះ​មក​រូប​នេះ​ថ្លែង​ថា៖ «ខ្ញុំ​វា​ស៊យ​នោះ​ គឺ​ស៊យ​ពេក​ទៅ​ហើយ ព្រោះ​សូម្បី​តែ​គូ​ដណ្ដឹង​ក៏​ត្រូវ​គេ​ឆក់​យក​ទៅ​ដែរ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​តាំង​ចិត្ត​ថា ត្រូវ​តែ​ផ្អាក​សិល្បៈ​មួយ​រយៈ​ ដើម្បី​​គិត​គូរ​មុខ​ជំនួញ​បើក​កាស៊ីណូ​មួយ​នៅ​ច្រក​អន្លង់ ​វែង​ជា​ជំនួស​វិញ បើ​មិន​អ៊ីចឹង​ខ្ញុំ​ប្រាកដ​ជា​មិន​សប្បាយ​ចិត្ត​ទេ»។
នាង ​និយាយ​ថា ដោយ​សារ​តែ​សិល្បៈ​នឹង​ហើយ​ ទើប​ធ្វើ​ឲ្យ​គូ​ដណ្ដឹង​របស់​នាង បាន​ស្គាល់​តារា​មិន​សូវ​ល្បី​ម្នាក់ ហើយ​បំភ្លេច​ចោល​ស្នេហា​ផ្អែម​ល្ហែម​ធ្លាប់​សាង​ជា​មួយ​គ្នា​អស់​រាប់​ ឆ្នាំ។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ឈឺ​ចាប់ ​និង​ជៀស​វាង​ដាន​អតីត​កាល​គឺ​មាន​តែ​ជម្រើស​ដើរ​ចេញ​ពី​ការ​សម្ដែង ហើយ​ងាក​ទៅ​វិនិយោគ​ក្នុង​គម្រោង​មួយ​នោះ​ប៉ុណ្ណោះ​ ទើប​អាច​ស្ដារ​ភាព​អាប់​អួ​បាន​។
តារា​ដែល​ធ្លាក់​ខ្លួន​កំព្រា​បេះ​ ដូង ក្រោយ​ពី​ត្រូវ​មិត្ត​ភ័ក្តិ​​រួម​អាជីព​ស៊ី​ដាច់​គូ​ស្នេហ៍​លំដាប់​ជា​ សេដ្ឋី​ ​រូប​នេះ​​និយាយ​ថា៖ «ខ្ញុំ​មិន​ឈឺ​ចិត្ត នឹង​ត្រូវ​នាង​នោះ​ឆក់​ស្នេហា​ទេ ប៉ុន្តែ​ខ្ញុំ​ខឹង​ព្រោះ​វា​តែង​ដើរ​សម្អុយ​ថា ខ្ញុំ​អន់ ទើប​ត្រូវ​គូ​ដណ្ដឹង​ទាត់​ចោល ដោយ​ថែម​ទាំង​បន្ត​ឌឺដង​ឲ្យ​ខ្ញុំ​ម្ដង​ជា​ពីរ​ដង​ទៀត»។
ចាប់​តាំង​ពី ​ដើម​ឆ្នាំ​២០១០​មក កែវ សូរិយា ដែល​ឡើង​យីអ៊ុន​ក្រឺតៗ ក្រោយ​រឿង​អាស្រូវ​ដណ្ដើម​ប្ដី​គេ​នោះ​ បាន​ជួប​រឿង​អកុសល​ផ្ទួនៗ ​វាយ​បំបាក់​សតិ​អារម្មណ៍​វិញ ដូច​ជា​បាន​បើក​ឡាន​បុក​របាំង​បែង​ចែក​ថ្នល់​នៅ​ម្ដុំ​វត្ត​មហា​មន្ត្រី រហូត​ត្រូវ​មន្ត្រី​សាលា​រាជ​ធានី​ព្រមាន​ រង​ការ​រិះ​គន់​ពី​សំណាក់​បុរស​ម្នាក់​តាម​រលក​វិទ្យុ​ថា ​ជា​នារី​បង្ហាញ​ប៉ាន់ ត្រូវ​ក្រុម​ស្ទាវ​ព្រួត​វាយ​បំបែក​កញ្ចក់​ឡាន​មុន​នេះ និង​ចុង​ក្រោយ​គឺ​ត្រូវ​គូ​ដណ្ដឹង​បោះ​បង់​។
តារា​រូប​នេះ​បន្ត​ថា ដើម្បី​ជម្រះ​រឿង​ស៊យ​ជាប់ៗ​គ្នា ​ខ្លួន​កំពុង​រៀន​​ភាសា​កូរ៉េ ដើម្បី​ទាក់​ទាញ​ដៃ​គូ​វិនិយោគិន មក​ពី​កូរ៉េ​ខាង​ត្បូង ឲ្យ​ចុះ​មក​បើក​កាស៊ីណូ​នៅ​កម្ពុជា តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។
នាង ​និយាយ​ថា៖ «ក្នុង​គម្រោង​បើក​កាស៊ីណូ​នេះ ខ្ញុំ​គ្មាន​ហ៊ុន​អី​នឹង​គេ​ទេ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ក្រុម​ហ៊ុន​បរទេស​នៅ​កូរ៉េ ​​អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​ចេះ​ភាសា​ក្នុង​ការ​ទំនាក់​ទំនង ​ឲ្យ​ច្រើន​»។
តារា​ដែល​ធីប​ចោល​សិល្បៈ ដើម្បី​សម្រេច​មហិច្ឆតា​ជា​មួយ​ក្រុមហ៊ុន​​បរទេស ​រូប​នេះ​អះ​អាង​ថា ដ្បិត​ថា​នាង​ជា​ឈ្មួញ​កណ្ដាល តែ​បើ​នាង​អាច​ស្រូប​ទាញ​ភាគី​កូរ៉េ មក​​បើក​កាស៊ីណូ​នៅ​អន្លង់​វែង​​បាន នោះ​នាង​ក៏​នឹង​ទទួល​បាន​កម្រៃ​ជើង​សា​ខ្ពស់ ព្រម​ជា​មួយ​នឹង​តួនាទី​ធំ​ដុំ​មួយ​ផង​ដែរ​។
នាង​បន្ត​ថា៖ «បើ​ជោគ​ជ័យ​នឹង​ជំនួញ​ហ្នឹង ខ្ញុំ​ប្រាកដ​ជា​បាន​ប្រាក់​កាស​ច្រើន​ពី​ការ​ចំណេញ​ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​សឹង​សាមសិប​ថ្ងៃ​ក្នុង​មួយ​ខែ ដើម្បី​ឡើង​ចុះ​កូរ៉េ និង​អន្លង់​វែង​ស្ទើរ​គ្មាន​ពេល​បាយ​ផ្ទះ»​។
តារា ​ដែល​មាន​ជីវភាព​ហ៊ឺហា ក្នុង​វ័យ ២៥​ រូប​នេះ​និយាយ​ថា ពេល​នេះ​មិន​ត្រឹម​តែ​សិល្បៈ​ទេ ដែល​នាង​ដក​ខ្លួន គឺ​សូម្បី​តែ​ជំនួញ​ផ្ទាល់​ខ្លួន​រួម​មាន​ហាង​លក់​គ្រឿង​សម្អាង​កាយ និង​ផ្ទះ​សំណាក់​​ ក៏​នាង​ធីប​ចោល​ដែរ។
ក្រៅ​ពី​អះអាង​ថា ការ​ខ្នះ​ខ្នែង​នឹង​គម្រោង​វិនិយោគ​នេះ​មិន​មែន​ព្រោះ​តែ​ចង់​បញ្ឈឺ​ឲ្យ​ អតីត​គូ​ដណ្ដឹង​​ស្ដាយ​ក្រោយ​នោះ ​កែវ​ សូរិយា តប​យ៉ាង​សឿង​ថា៖ «អូ​កុំ​ច្រឡំ គូ​ដណ្ដឹង​ខ្ញុំ​ ទោះ​ជា​ភ្ញាក់​ខ្លួន​ថា​ត្រូវ​ស្រី​នោះ​បោក​ ហើយ​សុំ​ជា​នា​ជា​មួយ​ខ្ញុំ​វិញ​ក៏​ដោយ ក៏​មិន​អាច​ទទួល​បាន​ដែរ។
កែវ សូរិយា បន្ត​ថា ៖ «​ខ្ញុំ​បោះ​បង់​ជំនួញ​តូច​ៗ ហើយ​ងាក​ទៅ​លូក​ដៃ​ក្នុង​គម្រោង​វិនិយោគ​នោះ គ្រាន់​តែ​ចង់​ឲ្យ​មនុស្ស​មួយ​ចំនួន​ដឹង​ថា គេ​អាច​ធ្វើ​អ្នក​មាន​បាន​ ខ្ញុំ​ក៏​អាច​ដែរ​តែ​ប៉ុណ្ណោះ»។
ក្រៅ​ពី​គម្រោង​សង់​កាស៊ីណូ​នៅ​ខេត្ត ​ឧត្ដរមានជ័យ នាង​ក៏​កំពុង​ទាក់​ទង​ក្រុម​ហ៊ុន​កូរ៉េ​ថ្មី​ៗ​ក្នុង​គម្រោង​វិនិយោគ​នៅ​ទី​ តាំង​ផ្សេង​ៗ​ផង​ដែរ អ៊ីចឹង​ហើយ​បើ​កិច្ចការ​មួយ មិន​លេច​ចេញ​រូប​រាង ក៏​រឿង​ដទៃ​នឹង​ជោគ​ជ័យ​ដែរ។
ទាក់​ទិន​នឹង​ការ​វិល​មក​កាន់​សិល្បៈ​ វិញ កែវ សូរិយា ពោល​យ៉ាង​ខ្លី​ថា៖ «រឿង​សិល្បៈ ខ្ញុំ​ពិបាក​ថា​ចូល​វិញ​ណាស់ តែ​បើ​ខ្ញុំ​មាន​លុយ​ច្រើន​ ហើយ​ហ៊ឺហា​មិន​ខ្វះ​ដូច​បំណង​ ខ្ញុំ​នឹង​ចូល​លេង​ម្ដង​ទៀត ដើម្បី​កែ​អផ្សុក»៕

Share |



Post a Comment

Next previous home
Related Posts Plugin for WordPress, Blogger...