រឿងអាស្រូវរូបថតលើគ្រែរបស់តារាភាពយន្តចិន
ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ មិនា ឆ្នាំ ២០១១
នាពេលថ្មីៗនេះ តារាភាពយន្តចិនលោក Raymond Lam បានសារភាពថា លោកធ្លាប់បានណាត់ជាមួយតារាម៉ូដែលចិននាង Mavis Pan ម្តងដែលជាស្ត្រីក្នុងរូបថតជាមួយលោកនៅលើគ្រែ ហើយរូបថតត្រូវលេចធ្លាយដល់ដៃអ្នកសារព័ត៌មាន។ លោកបានសារភាពបែបនេះ ក្នុងពេលផ្សព្វផ្សាយពាណិជ្ជកម្មខ្សែភាពយន្តថ្មីរបស់លោកមាន ចំណងជើងថា Back To the Three Kingdoms ឬត្រឡប់ទៅសម័យនគរបីកាលពីថ្ងៃអង្គារ។
តារាភាពយន្តវ័យ៣២ ឆ្នាំរូបនេះ បានបង្ហាញឱ្យដឹងពីទំនាក់ទំនងរបស់ខ្លួនជាមួយនាងផេន តារាម៉ូដែលវ័យ២៤ឆ្នាំ ដែលបានលេចមុខក្នុងឈុតសិចស៊ីនៅក្នុងទស្សនាវដ្តីបុរសជា ច្រើនថា បានចាប់ផ្តើមស្គាល់ពេលពួកគេថតឈុតរឿង The Jade and The Pear ឆ្នាំ២០១០។ តាមពិតពួកគេបានឈានដល់ដំណាក់កាលជួបគ្នារវាងឪពុកម្តាយទាំង សងខាងទៅហើយ តែត្រូវអាក់ខានទៅវិញ ហើយក៏លែងទាក់ទងគ្នារហូតមក។
លោក Raymond Lam និយាយថា «បន្ទាប់ពីរូបថតនេះលេចចេញផ្សាយមក ខ្ញុំមិនដែលបានទូរស័ព្ទទៅរកនាងឡើយ បើទោះជា យើងធ្លាក់បានថតរួបជាមួយគ្នាក្នុងពេលយើងនៅជាមួយគ្នាក្តី តែនេះជារឿងរវាងយើងទាំងពីរនាក់។ វាមិនគួរយកមកផ្សាយឡើយ។ ខ្ញុំមិនដឹងថានាងធ្វើបែបនេះដើម្បីអ្វី។ តាមមើលទៅដូចជា ជឿថានាងផេនជាអ្នកដែល ធ្វើឱ្យលេចធ្លាយរូបថតនេះ»។
លោកបន្តថា «យើងមានបញ្ហាជាមួយគ្នាក្នុង ការទាក់ទងគ្នា ហើយខ្ញុំក៏មានការមមាញឹកក្នុងកិច្ចការងារខ្លាំងណាស់ដែរ។ ស្រ្តីត្រូវការបុរសនៅក្បែរ ប៉ុន្តែខ្ញុំពិតជាមានកិច្ចរវល់ណាស់ ហើយក៏មិនចង់ឱ្យទំនាក់ទំនងរបស់យើងប៉ះពាល់ជាមួយនឹងការងារឡើយ។ គ្មាននរណាម្នាក់ចង់ ឱ្យមិត្តស្រីបញ្ចេញភាពស៊ីចស៊ីបែបនេះឡើយ»។
លោក Raymond Lam បន្តទៀតថា ខ្ញុំធ្លាប់បានប្រាប់នាងថា កុំឱ្យថតរូបស៊ិចស៊ីបែបនេះ ព្រោះខ្ញុំមិនអាចទទួលយកបានទេ»។ ក្នុងពេលដែលគាត់និយាយពីរឿងរូបថត ភ្នែករបស់លោកឡើងក្រហម ហើយបន្តថា «វាពិតជារឿងល្អសំរាប់ខ្ញុំដើម្បីផ្តោតទៅលើរឿងការងារវិញ។ ខ្ញុំនឹងចេញឱ្យឆ្ងាយពីស្នេហានិងទុកឱ្យធម្មជាតិជាអ្នកសំរេច»។
ចំណែកនាង Mavis Pan ដែលមានឈ្មោះហៅក្រៅថា Shu Qi តូច បានប្រកែកពីការបញ្ចេញរូបថតនោះ។ នាងសារភាពថា រូបនោះពិតជាមានក្នុងទូរស័ព្ទដៃរបស់នាងមែន តែនាងគ្មានបំណងធ្វើឱ្យរូបថតនោះបែកធ្លាយឡើយ។ នាងនិយាយថា «មានមនុស្សម្នាក់មកពីហាងអ៊ុតសក់ ដែលខ្ញុំចូលកាលពីខែមុន ហើយប្រហែលជាត្រូវគេលួចរូបថតនោះចេញពីទូរស័ព្ទដៃរបស់ខ្ញុំ ពេលមិននៅក្បែរទូរស័ព្ទ រួចក៏បង្ហាញដល់ អ្នកសារព័ត៌មាន។ខ្ញុំស្រឡាញ់ Lam ហើយខ្ញុំជឿថាគាត់ធ្លាប់ស្រឡាញ់ខ្ញុំពីមុន»។
ដោយឡែកចំពោះអ្នកគ្រប់គ្រងនាង ផេន និយាយថា បើទោះជានាងធ្វើដំណើរទៅទីក្រុងហុងកុង ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗនិងស្នាក់នៅក្នុងផ្ទះលោកLamក្តី តែពួកគេមិនបានរស់នៅជាមួយគ្នាឡើយ ៕