កញ្ញាមីន ក្លាយជាតារា
ភាពយន្តឯកសារដែលនិយាយអំពីការ រៀបចំគម្រោងការប្រកួតបវរកញ្ញាមីន និង ជីវិតរបស់ កញ្ញាមីននៅកម្ពុជា ត្រូវ បានដាក់បញ្ចាំងលើកទីមួយនៅសហរដ្ឋ អាមេរិកកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១០ នេះ ប៉ុន្តែមិនបានបញ្ចាំងនៅ កម្ពុជាទេ។
លោក ម័រថិន ត្រាវីក (Morten Traavik) ដែលជាប្រធានគម្រោងរបស់បវរកញ្ញាមីនបានឱ្យដឹងតាម រយៈអ៊ីម៉ែលថា ខ្សែភាពយន្តឯកសារនេះដឹកនាំដោយលោក ស្តេន ហ្វេនហ្គោល (Stan Feingold) ជាមួយនឹង ក្រុមការងារជនជាតិ អាមេរិកាំង និង កាណាដា ។ ខ្សែភាពយន្តមានរយៈពេល ៧១ នាទី និង ១១ នាទីនេះ ។ លោកបន្តថា ខ្សែភាពយន្តនេះត្រូវបានចាប់ផ្តើមថតកាលពីខែធ្នូឆ្នាំ ២០០៨ និង បញ្ចប់នៅខែមករា ឆ្នាំ ២០១០ នេះ ហើយខ្សែភាពយន្តនេះនិយាយពីគម្រោងប្រកួតបវរ កញ្ញាមីន ដែលលើកឡើងពីបញ្ហាដ៏សំខាន់ៗទាក់ទង នឹងឥទ្ធិពលអាក្រក់របស់គ្រាប់មីន និង គ្រាប់មិនទាន់ ផ្ទុះ ហើយនិងលើកឡើងពីការរើសអើងដែលជន រងគ្រោះ និង ជនពិការកំពុងតែប្រឈមមុខនៅក្នុង ប្រទេសកម្ពុជា ។ ដោយការយកភាពក្លាហានដែល គួរឱ្យកោតសរសើរ និង ភាពរឹងប៉ឹងហ្មត់ចត់ផ្ទាល់ ខ្លួនរបស់បេក្ខជនបវរកញ្ញាមីន ខ្សែភាពយន្តនេះបាន ធ្វើឱ្យដំណឹងផ្សព្វផ្សាយរបស់លោក ម័រថិន ដែល និយាយថា “មនុស្សគ្រប់រូបមានសិទ្ធិស្អាត” នោះ កាន់តែមានប្រសិទ្ធភាពឡើងថែមមួយកម្រិតទៀត
កញ្ញា ដូស សុភាព អាយុ ១៩ ឆ្នាំ ដែលជា បវរកញ្ញាមីនជាប់ចំណាត់ថ្នាក់លេខមួយកាលពីឆ្នាំ ២០០៩ និង ជាតួសម្តែងនៅក្នុងខ្សែភាពយន្តឯកសារ នេះបាននិយាយឱ្យដឹង នៅមួយថ្ងៃមុនចាប់ផ្តើមបញ្ចាំងភាពយន្តនេះថា កញ្ញាមីនដឹងពីការចាក់បញ្ចាំងរឿងនោះទេ ដោយ ហេតុថាមិនមានអ្នកណាម្នាក់បានឱ្យដំណឹងដល់រូប នាង ក៏ដូចជាសមាជិកគ្រួសារដទៃទៀតរបស់នាង ដែលបានចូលរួមសម្តែងដែរនោះ ។ នាងបាននិយាយ ថា “ខ្ញុំពិតជាចង់មានវត្តមាននៅក្នុងពេលដែល ខ្សែភាពយន្តនោះត្រូវគេដាក់បញ្ចាំងណាស់ និង ចង់ឱ្យគេ យករឿងនេះមកដាក់បញ្ចាំងជាសាធារណៈ នៅស្រុកខ្មែរដែរ ។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយ ចិត្តរកអ្វីមក ប្រៀបមិនបាននោះទេ ព្រោះអីខ្ញុំមិន ដែលនឹកស្មានថាខ្ញុំពិការអ៊ីចឹងហើយនៅមានកម្មវិធី ប្រឡងបវរកញ្ញាមីនទៀត ។ កន្លងមកខ្ញុំធ្លាប់តែ ឃើញតាមទូរទស្សន៍មានគេប្រឡងបវរកញ្ញាសម្រាប់ តែអ្នកជើងមិនពិការ ។ ខ្ញុំពិតជា សប្បាយចិត្តមែន ទែន” ។ កញ្ញា ដូស សុភាព បានបញ្ជាក់ប្រាប់ថា មូលហេតុដែលនាងចង់ចូលរួម និង ចង់ឱ្យគេយក ខ្សែភាពយន្តនោះមកដាក់បញ្ចាំងនៅស្រុកខ្មែរ ព្រោះ ថា ការថតខ្សែភាពយន្តនោះបានធ្វើឱ្យកញ្ញាមានចិត្ត អំណត់ និង ចេះខំប្រឹងតស៊ូឡើងដើម្បីឱ្យដូចអ្នក ដែលមិនពិការ ។ កញ្ញាថា “ម៉្យាងវិញទៀតខ្ញុំចង់ បង្ហាញឱ្យគេដឹងថា មនុស្សពិការក៏មានសមត្ថភាព និង បញ្ញាដូចមនុស្សធម្មតាដែរ ។ កន្លងមកធ្លាប់ មានគេមើលងាយខ្ញុំជាមនុស្សពិការ នេះខ្លាំងណាស់ ។ គេហៅយើងអ៊ីចេះអ៊ីចុះ និង ចំអកឱ្យខ្ញុំថា ពិការអ៊ីចឹង មករៀនអីទៀត មិននៅផ្ទះទៅ ។ ក្រោយពី ថតរឿង ហ្នឹងហើយមក ខ្ញុំមានចិត្តកាន់តែអំណត់ឡើង និង ចង់ ឱ្យគេទទួលស្គាល់ជនពិការនៅក្នុងសង្គមដែរ” ។
កញ្ញា ដូស សុភាព និយាយពីរឿងថតនោះ បន្តទៀតថា ជនបរទេសនោះបានមកថតនាង ឪពុក ម្តាយ និង បងប្អូនរបស់នាង ។ គេប្រាប់ថា គោល បំណងនៃការផលិតជាខ្សែភាពយន្តនោះគឺគេចង់ដឹងពីការរស់នៅរបស់នាង ក៏ដូចជាជីវភាពប្រចាំថ្ងៃរបស់ គ្រួសារនាង និង ពីមូលហេតុដែលបណ្តាលឱ្យនាង ក្លាយជាជនពិការដោយសារ គ្រាប់មីន ។ ការថត នោះធ្វើឡើងនៅក្នុងឆ្នាំ ២០០៩ គឺនៅមុនពេល នាងទទួលបានជើងសិប្បនិម្មិតដែលមានតម្លៃ ប្រ-ហែលជា ២០.០០០ ដុល្លារអាមេរិក ។ នាងថា នាងចំណាយពេលជាង ២ ថ្ងៃក្នុងការថតទាំងនៅ ផ្ទះរបស់នាងនៅ ឯខេត្តបាត់ដំបង និង នៅក្នុង ទីក្រុងភ្នំពេញ ។ វាពិបាកចំពោះនាងដែរនៅពេល ដើរតួនោះ ព្រោះកន្លែងខ្លះ គេឱ្យនាងដើរនៅហាល ថ្ងៃដើម្បីឱ្យមានពន្លឺគ្រប់គ្រាន់ និង គេសួរសំណួរ នាងជាច្រើនផងដែរ ។ ក្រៅពីនោះ គេថតស្ទើរ គ្រប់សកម្មភាពរបស់គ្រួសារនាង ដូចជា ការបោក គក់សម្លៀកបំពាក់ ការចម្អិនអាហារ និង ការហូប ចុកជាដើម ហើយបើតាមនាងដឹង ពួកអ្នកផលិតខ្សែ ភាពយន្តនោះក៏មានថតបេក្ខនារីដែលចូលរួមនៅ ក្នុងការប្រកួតបវរកញ្ញាមីននោះដែរ មិនមែនមាន តែគ្រួសារនាងប៉ុណ្ណោះទេ ។
លោក ដូស អៀង អាយុ ៤៩ ឆ្នាំដែលជា ឪពុករបស់កញ្ញា ដូស សុភាព ក៏បានឱ្យដឹងដែរថា ពួកជនបរទេស ដែលចុះមកថតដល់ផ្ទះរបស់គាត់នោះ បានសួរគាត់ពីរឿងដែលកូនស្រីគាត់ សុភាព ក្លាយ ជាពិការ ។ គាត់បាន ប្រាប់គេថា នាងបានត្រូវមីននៅ ពេលដែលនាងមានអាយុ ៦ ឆ្នាំ នៅក្នុងឃុំអម្ពិល ប្រាំដើម ស្រុកបរវេល ខេត្តបាត់ដំបង គឺឆ្នាំ ១៩៩៦ ដែលនៅពេលនោះគាត់ (ឪពុក) នៅជាទាហានរដ្ឋ កម្ពុជា (របស់រដ្ឋាភិបាល) ។ នៅពេលមុនកើតហេតុ កូនស្រី សុភាព បានទៅសួរសុខទុក្ខគាត់នៅក្នុង ឃុំអម្ពិលប្រាំដើម ។ ស្របពេលនោះ ពួកទាហាន ប៉ុល ពត បានវាយឆ្មក់ចូលមក ។ ពួកគាត់ក៏នាំគ្នា រត់ ហើយទាក់ខ្សែមីន ហៅថាមីន ៦៩ ដែល បណ្តាលឱ្យកូនស្រីគាត់ពិការជើងឆ្វេងម្ខាង ហើយ គាត់រងរបួសត្រង់ដៃឆ្វេងម្ខាងដែរ ។ បន្ទាប់ពីរង គ្រោះដោយសារមីននោះមក ពួកគាត់ក៏ត្រូវគេយកទៅ សង្គ្រោះនៅពេទ្យភូមិភាគប្រាំដែលគេហៅថា ពេទ្យ សូវៀត នៅក្នុងខេត្តបាត់ដំបង ហើយបន្ទាប់មកគាត់ ក៏ត្រូវគេកាត់រំសាយនៅក្នុងឆ្នាំដដែលនោះ បន្ទាប់ពី ចូលធ្វើជាទាហានអស់រយៈពេលជាង ១៤ ឆ្នាំមក (១៩៨៣ ដល់ ១៩៩៦) ។
សូមបញ្ជាក់ដែរថា កញ្ញា ដូស សុភាព រស់ នៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ កញ្ញាទើបប្រឡងជាប់ថ្នាក់ទី ១២ ទុតិយភូមិ នៅឆ្នាំ ២០១០ នេះ ។ នាពេលអនាគត កញ្ញាចង់ក្លាយជាអ្នកគណនេយ្យម្នាក់នៅអង្គការ ក្រៅរដ្ឋាភិបាលមួយ ប៉ុន្តែគោលបំណងនោះមិនដឹង ជាបានសម្រេចឬយ៉ាងណានោះទេ ព្រោះគ្រួសារ របស់កញ្ញាមិនមានលទ្ធភាពឱ្យកញ្ញាបន្តការសិក្សា នៅថ្នាក់មហាវិទ្យាល័យ ។
គួររំឭកផងដែរថា កាលពីឆ្នាំ ២០០៩ កន្លងមក នេះ រដ្ឋាភិបាលកម្ពុជាបានហាមមិនឱ្យមានការប្រឡង ជ្រើសរើសកញ្ញាមីននោះឡើយ ព្រោះការប្រកួត នោះអាចជារឿងចំអក ឬ ការមាក់ងាយចំពោះជន ពិការ ៕